(វ៉ាស៊ីនតោន)៖លោក Biden បានប្រកាសកាលពីថ្ងៃពុធនូវគំនិតផ្តួចផ្តើមជាច្រើនដែលត្រូវបានរៀបចំឡើងដើម្បីកាត់បន្ថយអំពើហិង្សាដោយកាំភ្លើងនិងបានអំពាវនាវជាថ្មីដល់សភា ឲ្យអនុម័តច្បាប់ត្រួតពិនិត្យកាំភ្លើង។នេះបើតាមការចុះផ្សាយដោយCNNនៅថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២១។

គិតត្រឹមពេលនេះ នៅទីក្រុងញូវយ៉កមានករណីមនុស្សឃាតចំនួន ១៩៤ ករណី គឺកើនឡើងពី ១៧១ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះបើយោងតាមទិន្នន័យរបស់ប៉ូលីស។ ដោយឡែក នៅទីក្រុងឡូសអង់សឺឡែសដែលជាទីក្រុងធំជាងគេទី ២ របស់សហរដ្ឋអាមេរិកចំនួនមនុស្សឃាតមានចំនួន ១៤៨ ករណីគឺកើនឡើងពីចំនួន ១២១ កាលពីឆ្នាំមុនខណៈនៅទីក្រុងឈីកាហ្គោដែលជាទីក្រុងធំជាងគេទីបីរបស់ប្រទេសនេះការសម្លាប់មនុស្សបានកើនឡើងដល់ ៣០៧ នាក់នៅឆ្នាំនេះពីចំនួន ២៩៦ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។


អ្វីដែលជំរុញឱ្យមានអំពើហឹង្សានៅតែជាបញ្ហានៃការជជែកវែកញែក។ ខណៈពេលដែលអ្នកជំនាញផ្នែកឧក្រិដ្ឋកម្មចង្អុលបង្ហាញអំពីការវិវឌ្ឍន៍ដែលបណ្តាលមកពីការរាតត្បាតការធ្វើបាតុកម្មទូទាំងប្រទេសជុំវិញការស្លាប់របស់ចចផ្លេដនិងការរីកសាយកាំភ្លើងនៅតាមដងផ្លូវរបស់អាមេរិក។ មន្ត្រីអនុវត្តច្បាប់ជាច្រើនបានស្តីបន្ទោសចំពោះការធូររលុងនៃច្បាប់ព្រហ្មទណ្ឌដែលបានអនុញ្ញាតឱ្យជនល្មើសរាប់ពាន់នាក់មិនអាចជាប់ពន្ធនាគារ។


សូមបញ្ជាក់ថា ករណីបាញ់បោះអាណាធិបតេយ្យ ជាគោលដៅសំខាន់នៃយុទ្ធសាស្ត្រប្រឆាំងឧក្រិដ្ឋកម្មរបស់លោក ចូល បៃឌិន។ ជាផ្នែកមួយនៃការឆ្លើយតបរបស់រដ្ឋបាលលោក បៃឌិន ចំពោះអំពើហឹង្សានេះ អគ្គមេធាវីលោកស្រី Merrick Garland កាលពីខែមុនបានប្រកាសពីយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងការកាត់បន្ថយឧក្រិដ្ឋកម្មហឹង្សាហើយចាប់តាំងពីពេលនោះមកនាយកដ្ឋានយុត្តិធម៌បានបង្ហាញគំនិតផ្តួចផ្តើមមួយចំនួន៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ