(វីដេអូ)៖Miss Grand មីយ៉ានម៉ា បង្ហូរទឹកភ្នែក បង្ហោះវីដេអូពីប្រទេសថៃ អង្វរករដល់ពិភពលោក ជួយដល់ប្រទេសនាងផង
(បរទេស)៖ បេក្ខភាព Miss Grand Myanmar ដែលកំពុងតែស្ថិតនៅក្នុងប្រទេសថៃ ដើម្បីធ្វើការប្រកួតប្រជែងដើម្បីជ័យលាភី Miss Grand ពិភពលោកឆ្នាំ២០១២នេះ បានធ្វើការបង្ហោះវីដេអូ សុំឱ្យពិភពលោកជួយដល់ប្រទេសនាង ដែលកំពុងជួយបញ្ហាយ៉ាងធ្ងន់ធ្ងរបំផុត។ នាង Han Lay កាលពីថ្ងៃទី ១០ ខែមីនា កន្លងទៅ ស្ថិតក្នុងប្រទេសថៃបានធ្វើការបង្ហោះវីដេអូ តាមរយៈគណនីបណ្តាញសង្គមផ្ទាល់ខ្លួន និយាយពីសកម្មភាពដែលនាងកំពុងធ្វើការប្រកួតប្រជែកក្នុងកម្មវិធី Miss Grand ។មុននឹងបញ្ចប់ការផ្សាយរបស់នាង នាងបានបង្ហាញសារសុំឱ្យពិភពលោក ជួយដល់ប្រទេសនាង ដែលកំពុងតែជួបទុក្ខយ៉ាងធ្ងន់ធ្ងរ។ នាង Han Layបាននិយាយថា ពេលនេះប្រជាជនជាច្រើនក្នុងប្រទេសរបស់ខ្លួន ត្រូវបានចាប់ខ្លួន និងបាញ់សម្លាប់ជាបន្តបន្ទាប់។ ដោយគ្មានមធ្យោបាយអ្វីអាចជួយបាន ក្នុងនាមជាពលរដ្ឋមីយ៉ាម៉ាមួយរូប នាងមានតែធ្វើការនិយាយចេញតាមវីដេអូនេះ ហើយសុំឱ្យពិភពលោក ជួយដល់ប្រទេសនាងផង។
សូមបញ្ជាក់ផងដែលថា គិតមកទល់ពេលនេះ មានរយៈពេលជាងមួយខែមកហើយ ដែលប្រទេសមីយ៉ាម៉ា ត្រូវបានគ្រប់គ្រងអំណាចដោយរបបយោធា ក្រោយពីលោកស្រី អ៊ុង សានស៊ូជី ត្រូវបានចាប់ខ្លួន។ សកម្មភាពតវ៉ាប្រឆាំងនិងយោធា ពីសំណាក់ពលរដ្ឋមីយ៉ានម៉ា នៅតែបន្ត ខណៈដែលមនុស្សជាង៧០នាក់ត្រូវបានបាញ់សម្លាប់ និងជាច្រើនរយនាក់ត្រូវបានចាប់ខ្លួន។ ស្ថានភាពបែបនេះ បានធ្វើឱ្យបណ្តាលប្រទេសមហាអំណាចជាច្រើន រួមទាំងអង្គការសហប្រជាជាតិ បានធ្វើការថ្កោលទោស និងអំពាវនាវដល់ យោធាមីយ៉ាម៉ាបញ្ឍប់ជាបន្ទាន់នៅសកម្មភារបស់ខ្លួន៕ PP