(មានវីដេអូ) នៅទីបំផុត! ប៉ូលីសបានរកឃើញភស្តុតាងថ្មីៗបន្ថែមទៀត ជុំវិញការស្លាប់របស់នារី អូតេស Christian Dacera ដែលគេសន្និដ្ឋានថា ត្រូវបានស្លាប់បន្ទាប់ពីធ្វើពីធីជប់លៀង ក្នុងថ្ងៃឆ្លងឆ្នាំជាមួយមិត្តភក្តិ
អូទេសម្នាក់ ឈ្មោះ Christine Dacera ដែលធ្វើការឲ្យក្រុមហ៊ុនអាកាសចរណ៍អ៊ែរឡាញ ត្រូវបានគេប្រទះឃើញស្លាប់ នៅបន្ទបើសណ្ឋាគារ នៅទីក្រុងម៉ាកាទី ប្រទេសហ្វីលីពីន បន្ទាប់ពីនាងបានឆ្លងឆ្នាំ ជាមួយមិត្តភក្តិមួយក្រុម។
នារីអូតេស Christine Angelica Dacera អាយុ ២៣ឆ្នាំ បានឆែកអ៊ីន នៅសណ្ឋាគារ City Garden ជាមួយមិត្តរួមការងារចំនួន ៣នាក់ នាម៉ោង ១២និង៣០នាទី ឆ្លងចូលថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២១។
ក្រោយពីស្នាក់នៅ សណ្ឋាគារ លុះព្រឹកថ្ងៃ ០១ នាងត្រូវបានគេប្រទះឃើញដេកស្លាប់កក្នុងបន្ទប់ទឹក។ បន្ទាប់ពីកើតហេតុនេះ ប៉ូលីសនៅក្នុងតំបន់បានរាយការណ៍ថា សាកសពរបស់បានត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពរទ្យម៉ាកាទី ហើយក្រោយពីធ្វើកោសល្យវិច្ច័យរួច គ្រូពេទ្យបានប្រាប់ថា នាងបានស្លាប់តាំអពីនៅក្នុងសណ្ឋាគារមកម្លេះ ដោយក្នុងស្ថានភាព មានស្នាមជាំ នៅក្បាលជង្គង់ ស្នាមជាំនៅកំភួនជើង ស្នាមជាំនៅកញ្ជឹងក និងខាងក្រោយខ្នង។ សមត្ថកិច្ចបានបន្ថែមទៀតថា បន្ទាប់ពីទទួលបានលទ្ធផល ពីគ្រូពេទ្យរូច សមត្ថកិច្ចក៏បានចុះតៅពិនិត្យ សារជាថ្មីម្តងទៀត ក្នុងបន្ទប់សណ្ឋាគារ ដោយភស្តុតាងចុងក្រោយបំផុតរកឃើញថា មានទឹកកាម ជុំវិញបិរវេណ ដែលសពក្នុងអំឡុងពេលដែលបាងស្ថិតនៅសណ្ឋាគារ។ យោងតាមលិទ្ធផលកោលសល្យវិច្ច័យរបស់ក្រុមគ្រូពេទ្យ និង លទ្ធផលកោលសល្យវិច្ច័យចុងក្រោយយបំផុតរបស់សមត្ថកិច្ច ទើបគេសន្និដ្ឋានថា នាងបានស្លាប់ ដោយសារករណី រំលោទនិងធ្វើទារណុកម្ម ។
សូមបណ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ សមត្ថកិច្ចបានចាប់ខ្លូនមនុស្ស ៣នាក់ ដែលជាអ្នកនៅជាមួយនាងចុងក្រោយគេបំផុត ខណៈមនុស្ស ៨នាក់ទៀតកំពុងស្ថិតក្នុងការសើបអង្គេត៕