(អាមេរិក)៖ក្រុមបាតុករដែលគាំទ្រលោកប្រធានាធិបតី Donald Trump បានទម្លាយចូលក្នុងវិមានរដ្ឋសភាសហរដ្ឋអាមេរិក។មានការច្របូកច្របល់នៅក្នុងបន្ទប់សភា ខណៈដែលទ្វារនានាត្រូវបានមិទចាក់សោ ហើយការជជែកដេញដោលគ្នាជុំវិញការរាប់សំឡេងបោះឆ្នោតរបស់អង្គបោះឆ្នោតត្រូវបានផ្អាក។


លោក Biden ហៅបាតុកម្មហិង្សានៅវិមានសភាថាជា «ការរំលោភលើនីតិរដ្ឋ»

ប្រធានាធិបតីជាប់ឆ្នោត លោក Joe Biden បានហៅការធ្វើបាតុកម្មដោយហិង្សានៅវិមានសភាសហរដ្ឋអាមេរិកថាជា «ការរំលោភបំពានលើការបំពេញកាតព្វកិច្ចដ៏ពិសិដ្ឋបំផុតរបស់ពលរដ្ឋអាមេរិកាំង»។ 


លោក Biden បានថ្លែងដូច្នេះ បន្ទាប់ពីបាតុករមួយក្រុមធំដែលគាំទ្រលោកប្រធានាធិបតី Donald Trump នាំគ្នាឡោមព័ទ្ធវិមានសភា ហើយបាតុករខ្លះបានសម្រុកចូលក្នុងបន្ទប់ប្រជំុមួយចំនួនក្នុងវិមានសភា ដើម្បីបង្អាក់ដល់សម័យប្រជុំពេញអង្គរបស់សភាទាំងពីរថ្នាក់ ដើម្បីបញ្ជាក់ជាផ្លូវការចុងក្រោយបង្អស់ទៅលើជ័យជម្នះរបស់លោក Biden នៅក្នុងការបោះឆ្នោតប្រធានាធិបតី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ