នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានរកឃើញរថយន្តមួយគ្រឿងម៉ាកលុចស៊ីស RX300 ត្រូវបានជនសង្ស័យ នៃការបាញ់សម្លាប់យកទៅប្លុងចោល នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ  រាជធានីភ្នំពេញ។

រថយន្តត្រូវបានក្រុមជនង្ស័យដោះស្លាកលេខចេញ និងគេចខ្លួនបាត់អស់។

គួរបញ្ជាក់ថា នាយរងព្រហ្មទណ្ឌកម្រិតស្រាល ម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្រោយជួបគ្រោះថ្នាក់ចរាចកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយមហាវិថីសហព័ទ្ធរុស្ស៊ី មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ