សាធារណៈជនពិតជាឆ្ងល់ ហេតុអី? ចោរលួចគោ ព្រលះយកតែសាច់ ដោយទុកក្បាលឱ្យម្ចាស់មិនយក ។ ដោយបានការចង្អុលដឹកនាំពី  លោកឧត្ដមសេនីយ៍ទោ សម សាមួន  ស្នងការនគរបាលខេត្ដកំពង់ស្ពឺ  សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុក ភ្នំស្រួច  កាលពីថ្ងៃសុក្រ ២៥ ខែធ្នូ ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ យឹម សុធារិទ្ធិ ភេទ ប្រុស អាយុ៣៥ឆ្នាំ រស់នៅភួមិទី៦(វាលធំ) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ពាក់ពន្ធ័ករណីចោរកម្ម(លួចគោ) ចំនួន២ក្បាល  នៅចំណុច ក្រោលគោក្រោយផ្ទះ  ស្ថិតក្នុងភូមិក្រាំងមេត្រី(ត្រពាំងខ្លុង) ឃុំដំបូករូង ស្រុកភ្នំស្រួច។ ដកហូតវត្ថុតាង សោកន្ទុយអន្ទង់០១(សម្រាប់កាច់ក ម៉ូតូ) កន្រ្តៃ០១ ដែកកាប់០១ អត្តសញ្ញាបណ្ណ័សញ្ជាតិខ្មែរ០១ ខ្សែចងគោ ០១ខ្សែ មួក០១ ម៉ាស០១ ស្រោម ដៃ០១ និងកាតេ  "បាវ"។ ជនសង្ស័យបានឆ្លើយសារភាពថា  កន្លងមកខ្លួនធ្លាប់បានលួចគោ ព្រលះយកសាច់ នៅស្រុកភ្នំស្រួច និងទីកន្លែងផ្សេង ទៀត ....

ជាក់ស្ដែង  ជនសង្ស័យ រួមជាមួយ វត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង  បញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ  ចាត់ការ នីតិវិធីបន្ដ  ចំណែកសត្វគោពីក្បាលបានប្រគល់ជូនម្ចាស់វិញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ