ភ្នំពេញ ៖ សម្តេច តេ ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យផ្អាកការរៀប អាពាហ៍ពិពាហ៍ និងពិធីជួបជុំនានានៅរាជធានីភ្នំពេញនិងខេត្តសៀមរាប។តាមសារ សំឡេង សម្តេច តេ ជោ នាយករដ្ឋមន្ត្រី ដែលត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ សម្តេចមានប្រសាសន៍ ថាតាមការស្នើសុំពីក្រសួងសុខាភិបាល ក៏ដូចអង្គការ សុខភាពពិភពលោក តម្រូវឲ្យមានវិធានការបន្ថែម នៅក្រុងភ្នំពេញ និងខេត្តសៀមរាប គឺ សុំផ្អាករាល់កាជួបជុំដែលមានមនុស្សច្រើនរាប់ទាំងការរៀបអាពាហ៍ពិពាហ៍ ក្នុងរយៈពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា តទៅ ។
សម្តេច តេ ជោ បន្តថា ១៥ ថ្ងៃ គឺហាមការជួបជុំ តែម្តង បើមានការប្រជុំក៏ត្រូវផ្អាកសិន ហើយបើសិន មានរៀបអាពាហ៍ពិពាហ៍ សុំស្នើមេត្តាខន្តី ផ្អាកសិន១៥ ថ្ងៃ បានសេចក្តី ថា ចាប់ពី ថ្ងៃទី១ ធ្នូ ដល់ថ្ងៃទី ១៥ ឬ ១៦ ធ្នូ ។ អុីចឹងទេសូមឲ្យមានការផ្សព្វផ្សាយឲ្យទូលំ ទូលាយតាមបណ្តាញព័ត៌មាន ។ សម្តេច តេ ជោ បានស្នើសុំឲ្យមាន យោគយល់ពីប្រជា ពលរដ្ឋគឺការជួបជុំណាក៏ ដោយសុំផ្អាកជាបណ្តោះអាសន្ន ១៥ ថ្ងៃ ទាំងអាពាហ៍ពិពាហ៍ ទាំងការប្រជុំការជួបជុំជា លក្ខណៈ មនុស្ស លើស ពី២០នាក់ទៅ គឺ មិនត្រូវជួបជុំទេ ។ ប៉ុន្តែ បើមានការជួបជុំត្រឹម ២០ នាក់ត្រូវមានគម្លាតឲ្យឆ្ងាយ ។
ជាមួយគ្នា នឹងការប្រកាសឱ្យផ្អាករាល់សកម្មភាពជួបជុំបង្ការជំងឺ កូវីដ -១៩ តាមការសុំ ច្បាប់ក្នុង រយៈពេលមួយខែវិច្ឆិកានេះ នៅរាជធានី ភ្នំពេញមានគូអាពាហ៍ពិពាហ៍ ជិត ១ ពាន់ គូ ដែល នឹង ចូល រោងការ ក្នុង ខែធ្នូ ខាង មុខ ។ យោង តាម របាយការណ៍ របស់ រដ្ឋបាល រាជធានី ភ្នំពេញ បានឲ្យដឹងថាក្នុង រយៈពេល មួយ ខែវិច្ឆិកា កន្លងមកនេះ ពលរដ្ឋ រស់នៅក្នុង រាជធានី ភ្នំពេញ បានសុំច្បាប់រៀបអាពាហ៍ពិពាហ៍ ចំនួន ៨៨៦ គូ ។
ចំណែក នៅខេត្តសៀមរាប វិញតាម តួលេខប្រហាក់ប្រហែល បានបង្ហាញថា ក្រុងសៀម រាបមាន១៣ សង្កាត់ ។ ការសាកសួរតាមសង្កាត់នីមួយៗបានឱ្យ ដឹងថាសង្កាត់ខ្លះ ៧ គូខ្លះ ៩គូ និង ខ្លះជាង ១០ គូ ។ ហេតុនេះ ជាមធ្យមភាគ មានចំនួនប្រមាណ ជាង១០០ គូ ដែល ត្រូវបានផ្អាកសម្រាប់ រយៈពេល ១៥ ថ្ងៃ ៕