ខេត្តពោធិ៍សាត់  ៖ ប្រជាពលរដ្ឋភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់  បានរាយការណ៍កាលពីរសៀលថ្ងៃសៅរ៍ ទី៥ ខែធ្នូឆ្នាំ២០២០ម្សិលមិញនេះថា ៖ ពួកគាត់បានបាត់សត្វពាហនៈ(ក្របី)ចំនួន៥ក្បាល  ប៉ុន្តែបានប្រទះឃើញចំនួន១ក្បាលហើយ  ដោយគេវះយកភ្លៅ២ទៅបាត់ពីខ្លួនចេញកូនមកក្រៅយ៉ាងសង្វេគ  ប៉ុន្តែនៅក្បែរខ្មោចសត្វក្របីនោះមានទូរស័ព្ទចំនួន២គ្រឿង  ក្នុងទូរស័ព្ទមានរូបភាពមន្រ្តីបរិស្ថាន  នៅបាត់ចំនួន៤ក្បាលទៀតកំពុងសង្ស័យអាចគេដឹកឡើងរថយន្ត  ទោះជាយ៉ាងណាក្ដីពួកគាត់បានដាក់ពាក្យបណ្ដឹងរួមទាំងវត្ថុតាងទូរស័ព្ទ  នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឈើតុំដើម្បីជួយអន្ដរាគមរួចរាល់ហើយ  តែដូចជាមានការយឺតយ៉ាវបន្តិច ។

ប្រភពរាយការណ៍ដដែលបន្តទៀតថា  ការប្រទះឃើញសត្វក្របីដែលគេវះយកភ្លៅ និងបន្សល់នូវទូរស័ព្ទរ២គ្រឿងនេះ  កាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០  នៅក្នុងព្រៃក្បែរផ្លូវចូលបន្ទាយយោធា(អភិវឌ្ឍន៍)នៃកងពលតូចអន្តរាគមលេខ១៤  ត្រង់ចំណុចអូរសូដា ស្ថិតនៅភូមិភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ  ខេត្តពោធិ៍សាត់ ។

ពាក់ព័ន្ធបញ្ហាខាងលើនេះ  លោក វរសេនីយ៍ឯក ឯម រុន អធិការនៃដ្ឋាននគរបាលស្រុកក្រគរ  បានឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ នេះថា  បាននឹងកំពុងចាត់ចែងកម្លាំងចុះពិនិត្យ និងស្រាវជ្រាវនៅកន្លែងកើតហេតុ ។

ពាក់ព័ន្ធករណីសម្លាប់សត្វពាហនៈ(ក្របី)១ក្បាលខាងលើ  ដោយមានទូរស័ព្ទរដៃមានរូបភាពជាប់ពាក់ព័ន្ធមន្រ្តីបរិស្ថាននេះ  សូមមិត្តអ្នកអានរង់ចាំការស្រាវជ្រាវរបស់សមត្ថកិច្ចទាំងអស់គ្នា ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ