(សៀមរាប)៖មានភិក្ខុមួយអង្គបានលួងលោមបំបួសក្មេងដោយខ្លួនឯង ខុស ពីពុទ្ធវិន័យ ដើម្បីឲ្យដើរបិណ្ឌបាត ប្រមូលលុយ ឱ្យខ្លួនស៊ីចាយ  ត្រូវបានព្រះ អនុគណក្រុងសៀមរាប  ចាប់សឹកឲ្យទៅជាគ្រហស្ថ ។

ទាក់ទិននឹងភិក្ខុសង្ឃអង្គនេះគឺជាការចាប់ផ្សឹកលើកទី ២ ហើយដែលលើកទី ១ភិក្ខុអង្គនេះ នាម ពិន ពិសី ព្រះជន្ម ៣៦ ឆ្នាំកាលពីប៉ុន្មានឆ្នាំមុនបានបួស ទៅវត្តពោធិ៍ពីរដើមបាន  រយៈពេល ១ ឆ្នាំត្រូវបានចៅអធិការវត្តឱ្យសឹក ចេញពីវត្តព្រោះតែមានស្រីញីនៅក្នុងវត្ត ។ លើកទី ២ នេះ ត្រូវបានព្រះគ្រូ ចៅអធិការវត្តអង្គរ ខាងត្បូងជា អនុគណក្រុងសៀមរាបចាប់ សឹក ឱ្យទៅ ជា គ្រហស្ថវិញ ។ព្រោះ បានបបួលក្មេង ឱ្យមកបួសដោយខ្លួនឯងដើម្បីដើរ បិណ្ឌបាត ជាមួយរកលុយ ហើយត្រូវ បានឪពុកម្តាយក្មេង ប្រុសនេះដែល បានបាត់កូនចេញពីផ្ទះអស់រយៈពេ ៤ ថ្ងៃ បានតាមរកទើបប្រទះឃើញ សង្ឃ ៣ អង្គ ។ ក្នុងនោះ មានកូននេន ២ អង្គ នៅ ក្រោយផ្សារលើធំថ្មី ក៏មានការប្រតាយប្រតប់ដណ្ដើមគ្នា ជាមួយភិក្ខុសង្ឃនោះ ។ ស្រាប់តែបាត់កូននេន តែ ត្រូវបានសន្តិសុខផ្សារនាំយកមកប្រគល់ឱ្យប៉ុស្តិ៍នគរបាលសង្កាត់ ស្លក្រាម រួចនាំយកបន្តមកឱ្យ ព្រ គ្រូអនុគណក្រុងចាត់ការ ។

ការប្រតាយប្រតប់គ្នារវាង ភិក្ខុសង្ឃ អង្គ នេះ និង ឪពុក ម្ដាយ ក្មេង ប្រុស បាន កើតឡើង នៅ វេលា ម៉ោង ១០ ព្រឹក ថ្ងៃ ទី ២២ វិច្ឆិកា ស្ថិត នៅ ខាងក្រោយ ផ្សា រលើ ធំ ថ្មី កន្លែង លក់ ត្រី ក្នុងភូមិ ដក ពោធិ៍ សង្កាត់ ស្ល ក្រាម ក្រុង សៀមរាប ។បើ តាម សម្តី របស់ ឪពុក ម្តាយ ក្មេង ប្រុស រស់នៅ ភូមិ អញ្ចាញ សង្កាត់ នគរធំ ក្រុង សៀមរាប ដែល មានកូន ប្រុស ម្នាក់ ឈ្មោះ ម៉ូ វ សុ ភ័ស្ស អាយុ ១១ ឆ្នាំ សិស្ស ដែល បាន បាត់ ពី ផ្ទះ កាលពី ថ្ងៃ ទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ពួក គាត់ បាន ទៅ ដាក់ ពាក្យបណ្តឹង នៅ ប៉ុស្តិ៍ នគរបាល សង្កាត់ នគរធំ ក្រុង សៀមរាប ឱ្យ ជួយ រក ។ លុះ រហូត មក ដល់ ថ្ងៃ ទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០ ក៏ ត្រូវ បាន ក្មួយ រត់ ម៉ូតូ នៅ មុខ ផ្សា រលើ ប្រទះ ឃើញ កំពុង ដើរ បិណ្ឌបាត ជាមួយ ភិក្ខុសង្ឃ មួយ អង្គ សរុប មាន គ្នា ៣ នាក់។

ពេល នោះ ក្មួយ គាត់ ក៏ បាន ខ ល ទូរស័ព្ទ ប្រាប់ មួយសន្ទុះ គាត់ និង ប្រពន្ធ ព្រមទាំង ក្មួយ ក៏ បាន ទៅ ចាប់ អូស ដៃ កូន នេន ចេញ ។ ប៉ុន្តែ ភិក្ខុ អង្គ នោះ មិន ព្រមឱ្យ ក៏ មានការ ប្រតាយ ប្រតប់ គ្នា ទើប មាន បងប្អូន អាជីវករ នៅ ក្បែរ នោះ ជួយ ឃាត់ ។ មួយសន្ទុះ ទើប ឃើញ សន្តិសុខ ផ្សា រលើ ធំ ថ្មី បាន មក ហៅ ឱ្យទៅ ដោះស្រាយ គ្នា នៅ ប៉ុស្តិ៍ នគរបាល សង្កាត់ ស្ល ក្រាម ។

ដោយ ឃើញ ស្ថានភាព ជា ភិក្ខុសង្ឃ ទើប សមត្ថកិច្ច មូលដ្ឋាន បាន ដឹក សង្ឃ និង កូន នេន ដែល ខ្លួន បំបួស ដោយ ខ្លួនឯង និង ឪពុក ម្តាយ នាំ យក ទៅ វត្ត ក្បាល ខ្មោច ដែល មាន ចៅអធិការ វត្ត ព្រះ នាម ឡា ច លាង និង ជា ព្រះ អនុគណ ក្រុង សៀមរាប ខណៈ ពេល នោះ ចៅអធិការ វត្ត អវត្តមាន ។

ប៉ុន្តែមានវត្តមានព្រះគ្រូចៅអធិការវត្តឥន្ទកោសីយ៍ហៅវត្តកណ្តាល ព្រះ នាម តាត មហា ទី និង ព្រះ គ្រូ ចៅអធិការ វត្ត អង្គរ ខាងត្បូង ព្រះ នាម ព្រះ ខ ន្តិ រង្សី ព្រះ វិន័យធរ អនុគណ ក្រុង សៀមរាប ជំនុំ គ្នា សម្រេច ចាប់ ផ្សឹក ភ្លាម ៗ តែ ម្តង។ ព្រះ គ្រូ ចៅអធិការ វត្ត អង្គរ ខាង ត្បូង ព្រះ នាម ព្រះ ខ ន្តិ រង្សី ព្រះ វិន័យធរ អនុគណ ក្រុង សៀមរាប បាន មាន ថេរ ដីកា  រថា ព្រះ អង្គ ត្រូវ តែ ធ្វើ កំណត់ហេតុ ដើម្បី ឱ្យ ភិក្ខុ ពិន ពិសី ផ្តិត មេដៃ សឹក ក្នុង ពេល នេះ ដើម្បី កុំឱ្យ ល្មើស និង ច្បាប់ ព្រះពុទ្ធ សាសនា ។

ចំណែក ភិក្ខុ ពិន ពិសី ព្រះ ជន្ម ៣៦ ព្រះ វស្សា កាន់ ឆាយា លេខ ៣៣២/១៨ ពិតជា បាន ដើរ បិណ្ឌបាត មិន ប្រក្រតី និង បោក ក្មេង ៗ ឱ្យមក បំបួស មែន ត្រូវ ទទួលខុសត្រូវ ចំពោះ មុខ ច្បាប់ ដូច្នេះ ត្រូវ ឱ្យ សឹក ចេញ ទៅ ជា គ្រហស្ថ ធម្មតា វិញ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ