ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ បន្តចុះសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនឹងជួយសង្គ្រោះជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ដែលហូរចេញពីអាងអូរខៃដនដែលបានបាក់ នៅស្រុកអូរជ្រៅ មកកាន់ទីកន្លែងសុវត្ថិភាព។

សូមជម្រាបថាគិតត្រឹមព្រឹកនេះអាងអូខេដនត្រូវបានបាកបណ្ដាលឱ្យទឹកហូរកាត់ផ្លូវជាតិលេខ៥ ចំណុចកូនដំរី ហើយភូមិមួយចំនួន មានភូមិសូរិយា ភូមិអណ្ដូងថ្មមាស ភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រឈមនឹងការរងគ្រោះដោយទឹកជំនន់នេះ ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ