(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​សម្រេច​ឲ្យ​សិស្ស​ថ្នាក់​ទី​១២ ជាប់​បាក់​ឌុប​ទាំងអស់គ្នា ដោយ​មិនចាំបាច់​ប្រឡង​។ នេះ​ដោយសារតែ​បញ្ហា​កូ​វីដ​១៩ ដែល​បន្ត​អូសបន្លាយ​តាមរយៈ​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​។​

​ការប្រកាស​ជាថ្មី​ដូច្នេះ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដំបូង​ឡើយ បានប្រកាស​មិន​ឲ្យ​ក្រសួង​អប់រំ រៀបចំ​ការប្រឡង​បាក់​ឌុប នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២០ ឡើយ​។ ក្នុងនោះ សម្តេច ក្នុងការ​ថ្លែង​សារ​ពីដំបូង គឺ​សម្រេច​ឲ្យ​ក្រសួង​អប់រំ វាយតម្លៃ​លើ​លទ្ធផល​ប្រឡង​ឆមាស​របស់​បេក្ខជន​ថ្នាក់​ទី​១២ ដើម្បី​សម្រេច​ជាប់ ឬ​ធ្លាក់​។​

​ប៉ុន្តែ​មុនពេល​បញ្ចប់​ការ​ថ្លែង​សារ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា សិស្ស​ថ្នាក់​ទី​១២ នៅ​ឆ្នាំ​សិក្សា ២០១៩-២០២០ គឺ​ជាប់​ទាំងអស់។ បេក្ខជនប្រឡងឌីប្លូម ក៏ត្រូវជាប់ទាំងអស់គ្នាដែរ។ ការធ្វើដូច្នេះ ដើម្បីលើកទឹកចិត្តដល់សិស្សនិស្សិតយើង ចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩​​៕​

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ