(ខេត្តបាត់ដំបង)៖ មានគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយករណី បណ្តាលឲ្យមនុស្សចំនួន៨នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស។ ហេតុការណ៍នេះកើតឡើង នៅម៉ោងជិត១០យប់ ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង រវាងគោយន្តដឹកទំនិញធុនធ្ងន់(ដឹកទឹកកក) និងរថយន្ត Camery ។ របាយការណ៍បឋមពីសមត្ថកិច្ចថា ជនរងគ្រោះដែលស្លាប់និងរបួស មានអ្នកបើកបរ និងអ្នករួមដំណើរលើយានយន្តទាំងសងខាង ក្នុងនោះស្លាប់នៅកន្លែងកើតហេតុចំនួន០៨នាក់ (ប្រុស ០៣នាក់ ស្ត្រី០៥នាក់ ) និងរបួសធ្ងន់ស្រាលចំនួន០២ នាក់ (ប្រុស) ។
ក្រោយកើតហេតុ កម្លាំងនសមត្ថកិច្ចបានសង្រ្គោះអ្នករងគ្រោះនាំយកទៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល រីឯអ្នកស្លាប់ទាំង០៨នាក់ សាកសពយកមកតំកល់ទុកបណ្តោះអាសន្ន នៅវត្តអូរតាគីដើម្បីរង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍។ សមត្ថកិច្ចបានប្រាប់លេខទូរសព្ទ័សម្រាប់ការទំនងពីសាច់ញាតិទៅរកសមត្ថកិច្ច
រួមមាន៖
**លេខទូរស័ព្ទអធិការនគរបាលស្រុកថ្មគោល:012511858
**លេខទូរស័ព្ទប្រចាំបញ្ជារបស់អធិការ :0977780137
**លេខទូរស័ព្ទអធិការរងទទួលបន្ទុកសណ្តាប់ធ្នាប
(ប្រភពវីដេអូ៖ រឿន រស្មី)