ភ្នំពេញៈ លោកស័ក្តិ ៥ ហ៊ីមសំបូរ ជើងខ្លាំងយកកាំភ្លើង មក ជេរប្រមាថ សំឡុត និង គំរាមកំហែង សម្លាប់ ទាំង គ្រួសារ ដល់ អ្នកភូមិផង របង ជាមួយ នោះ ត្រូវបាន កម្លាំង មូលដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌ សែន សុខ ឃាត់ខ្លួន បាន ហើយ នៅ ព្រលប់ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ ។ 

លោក មេបញ្ជាការ កងរាជអាវុធហត្ថ ខណ្ឌ សែន សុខ បានឱ្យដឹង នៅ ថ្ងៃទី ២១ ខែវិច្ឆិកា នេះ ថាៈ បច្ចុប្បន្ន កម្លាំង ជំនាញ កំពុង ធ្វើ កំណត់ហេតុ ស្តាប់ ចម្លើយ តាម នីតិវិធី ឈានដល់ បញ្ជូន ខ្លួន ទៅ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ ។ យោងតាម ពាក្យបណ្តឹង មាន ភស្តុតាង រូបភាព លោក ស័ក្តិ ៥ ហ៊ីម សំបូរ កាន់ កាំភ្លើង និង វីដេអូ ឃ្លី ប និង បានដាក់ ពាក្យបណ្តឹង ចូល មូលដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌ សែន សុខ ក្នុង បទល្មើស ជាក់ស្តែង ។ 

ក្នុង ពាក្យបណ្តឹង បានលើកឡើង ថាៈ “ នាង ខ្ញុំ ឈ្មោះ អ៊ុក ស្រីរិន ទីលំនៅ បច្ចុប្បន្ន ផ្ទះ លេខ ១៤៧ បេ ផ្លូវ ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ សុំប្តឹងពី ឈ្មោះ ហ៊ីម សំបូរ ភេទប្រុស កើត ថ្ងៃទី ១៥ ខែមេសា ឆ្នាំ១៩៦២ មាន ទីលំនៅបច្ចុប្បន្នផ្ទះលេខ ផ្លូវ ២៧១ ភូមិ អូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយ បច្ចុប្បន្នបម្រើការងារនៅ បញ្ជាការដ្ឋានកងទ័ពជើងអាកាស មាន ឋានន្តរសក្តិ ថ្នាក់វរសេនីយ៍ឯក បានជេរប្រមាថសំឡុត និងគំរាមកំហែង សម្លាប់ទាំង គ្រួសារ ដោយអាវុធខ្លីកាន់ដើរមកសំដៅកន្លែងអ៊ុតសក់ នាងខ្ញុំ ” ។ 

ជនរងគ្រោះ បានបញ្ជាក់ ថា កាលពី ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលា ម៉ោង ៨និង២០ នាទីយប់ នៅចំណុចមុខផ្ទះលេខ ២៤៦ ផ្លូវ ២៧១ ភូមិ អូរ បែកក្អម សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ឈ្មោះ ហ៊ឹម សំបូរ ដែលមានដីផ្ទះជិតផ្ទះនាងខ្ញុំបានដើរកាន់អាវុធខ្លីមិនស្គាល់ ម៉ាក ចំនួនមួយដើមកាន់ដើរកាត់មុខផ្ទះនាងខ្ញុំ ឆ្ពោះទៅហាងអ៊ុតសក់នាងខ្ញុំ យីហោ ជី ជី សាឡន ដោយបានសំឡុតនិងគំរាមកំហែងសម្លាប់ទាំងគ្រួសារ ដោយអាវុធខ្លី ។ នាងខ្ញុំសូមបញ្ជាក់ផងដែរ ថាឈ្មោះ ហ៊ឹម សំបូរ តែងតែ រករឿងឈ្លោះជាមួយ ក្រុមគ្រួសារនាងខ្ញុំជាញឹកញាប់ ចាប់តាំងពីនាងខ្ញុំ បានសាងសង់ផ្ទះល្វែងអំពីថ្ម រួចមក ឈ្មោះនេះតែងតែមិនពេញចិត្តនឹង ក្រុមគ្រួសារនាងខ្ញុំ ។ លើសពីនេះទៅទៀត ឈ្មោះ ហ៊ីម សំបូរ នេះតែងតែកាន់ អាវុធខ្លីដើរគំរាមកំហែងអ្នកជិតខាងណាដែលបានឈ្លោះជាមួយគេហើយ សំឡុតនិងបានបោះពាក្យសម្តីថាហែងធ្វើមិនឈ្នះអញទេដោយការគំរាមកំហែងថាសម្លាប់ទាំងគ្រួសារ “៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ