រឿងរ៉ាវដែលមិននឹកស្មានដល់ ថាវាអាចទៅរួច ដែលខ្លួនត្រឹមតែជាស្រីកំដរអារម្មណ៍ ហ៊ានហាមាត់ជម្រិតទារប្រាក់ពីប្រពន្ធដើមរបស់គេ រហូតដល់៤ម៉ឺនដុល្លារ។ តើភរិយាណា ទ្រាំបាន ប្រសិនបើជួបរឿងបែបនេះ? មិនមែនក្នុងរឿងកុនទេ តែវានៅកម្ពុជាយើងដែលទើបកើតឡើងថ្មីៗនេះ ។

ជាក់ស្ដែងយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយឈ្មោះ AH Neang Tk កាលពីម្សិលមិញនេះបានសរសេររៀបរាប់ឲ្យដឹងថា៖«សូមបងប្អូនជួយស៊ែផង បើបានជាគេថាយើងអាក្រក់ហើយ គ្មានអ្នកជួយដោះស្រាយខ្ញុំបានទេបងប្អូនខ្ញុំមានរឿងនៅក្នុងចិត្តច្រើនណាស់ដែរស៊ូទ្រាំលំបាកនៅផ្ទះមើលថែកូន តែប្ដីបែរជានៅមើលថែស្រីវិញទាំងប្រពន្ធកូនខ្ចីតាំងពី3ខែ ឥលូវកូនបានជិត10ខែហើយៗ ក៏អស់ទ្រាំទៀតដែរនៅគ្រប់ទង្វើរដែរគេធ្វើមកលើខ្លួនបែបនេះខ្ញុំព្យាយាមនិយាយល្អជាមួយគេហើយតែវាមិនឈប់ទាក់ទងទេខ្ញុំមិនបានបន្ទោសតែខាងស្រីទេវាមកពីប្ដីយើងដែរបើកដៃអោយស្រី ហើយស្រីនេះវាសាហាវណាស់យកប្ដីគេហើយគំរាមអោយប្រពន្ធគេបង់ថ្លៃខូចខាតខ្លួនវាទៀតចុះអាពេលវាយកគ្នានិងវាមិនបានមកប្រាប់ខ្ញុំអោយដឹងណាបើខ្ញុំដឹងក៏វាមិនបានយកគ្នាដែរហើយលឺថាបងប្អូនវាដឹងហើយមិនហាមប្អូនទៀត នៅអោយខ្ញុំនិងម៉ែក្មេកខ្ញុំទៅសុំទោសវាជំនួសប្ដីនិងកូនទៀតតែការវាយកគ្នាវាមិនសួររកម៉ែក្មេកសោះ នៅមានរូបពិសេសទៀតបងប្អូនខ្ញុំគិតបើគេវិញមិនទ្រាំដូចខ្ញុំទេ បញ្ចាក់ខ្ញុំមិនបានការទេតែខ្ញុំមានអេតាស៊ីវិល»។

ពាក់ព័ន្ធជាមួយករណីខាងលើនេះមានមហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានប្រតិកម្ម ជេរទៅនារីដែលជាសហាយរបស់ប្ដី ដោយអ្នកខ្លះមានការហួសចិត្តយ៉ាំងខ្លាំង មិនសមនារីម្នាក់ហ្អឹង ហ៊ានធ្វើបែបនេះសោះ ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ