(កណ្តាល)៖ លោកគ្រូដោះអំពេីរអាបធ្មប់ម្នាក់ត្រូវបានសមត្ថកិច្ចស្រុកលេីកដែកចាប់វាយខ្នោះ បន្ទាប់ពីធ្វេីសកម្មភាពរំលោភក្មេងស្រីអាយុ១៥ឆ្នាំបានសម្រេច។
ហេតុការណ៍ឃាត់ខ្លួននេះធ្វេីឡេីងកាលពីរសៀលថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២០ ស្ថិតនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
លោកវីរសនេយ៍ឯក អាំ ធូ អធិការស្រុកលេីកដែកបានឲ្យដឹងថា កម្លាំងនគបាលស្រុកលេីកបានឃាត់ខ្លួនគ្រូដោះអំពេីរអាបធ្មប់ម្នាក់ ឈ្មោះយឿន យឿភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលេីកដែក ខេត្តកណ្តាល។
លោកបានបន្តថា ការឃាត់ខ្លួននេះគឺធ្វេីឡេីងក្រោយពីសមត្ថកិច្ចរបស់លោកទទួលបានពាក្យបណ្តឹងពីម្តាយជនរងគ្រោះឈ្មោះមុំ ស៊ួនអាយុ៣៧ឆ្នាំរស់នៅភូមិរាំងដេកឃុំគគីធំស្រុកកៀនស្វាយខេត្តកណ្តាលនិងក្មេងស្រីរងគ្រោះឈ្មោះក.ខ.គ.ឃ.ង។
លោកអធិការបានបានបន្តទៀតថា បេីតាមការឲ្យដឹងពីក្មេងស្រីរងគ្រោះនឹងម្តាយបានបញ្ជាក់ថា កាលពីថ្ងៃទី ១១ខែ តុលាឆ្នាំ ២០២០ វេលាម៉ោង ៨នឹង០០ ព្រឹកដល់ម៉ោង១២នឹង០០នាទីថ្ងៃត្រង់នៅចំណុច ផ្ទះជនសង្ស័យភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
ជនសង្ស័យបានប្រេីល្បិចប្រាប់ឲ្យម្តាយជនរងគ្រោះនាំជនរងគ្រោះមកដោះអំពេីរហេីយបេីមិននាំកូន ស្រីមកដោះអំពេីរនឹងប្រសិទ្ធី ទេនោះគឺអំពេីរនោះនឹងឡងទៅកូនស្រីនោះហេីយ។ពេលនោះឈ្មោះ មុំ ស៊ួន ក៏នាំ កូនស្រីរងគ្រោះមកផ្ទះជនសង្ស័យដែលជាគ្រូដោះអំពើរ ពេលមកដល់ជនសង្ស័យក៏នាំក្មេងស្រីរងគ្រោះ និងម្តាយជនរងគ្រោះឡើងលើផ្ទះហើយអោយក្មេងស្រីរងគ្រោះដោះអាវចេញអោយស្លៀកសារុងហើយអោយម្តាយជនរងគ្រោះនៅឆ្ងាយប្រហែល៤.៥ម៉ែត្រដោយឲ្យអង្គុយតាំងសមាធិហើយអោយបែរមុខចេញ ។ ហើយពេលនោះជនសង្ស័យដែលជាគ្រូដោះអំពើរធ្វើសកម្មភាពស្ទាបអង្អែលកេរ្តិ៍ភេទ និងច្របាច់ដោះហើយរំលោភទៅលើជនរងគ្រោះបានសំរេចតែម្ដង ដោយគំរាមមិនអោយស្រែកបើមិនដូច្នោះទេអំពើរនឹងកាច់ស្លាប់ទាំងគ្រួសារ។ លុះរហូតដល់ថ្ងៃ១៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោ១១និង០០នាទីថ្ងៃពេលម្តាយជនរងគ្រោះចេញពីធ្វើការរោងចក្រ ជនរងគ្រោះបានប្រាប់នូវរឿងរ៉ាវដែលគ្រូដោះអំពើរបានចាប់រំលោភមកលើខ្លួន ដោយជនរងគ្រោះពិបាកចិត្តខ្លាំងពេកព្រោះខ្លាចមានកូនទើបដាច់ចិត្តប្រាប់ម្តាយ នូវហេតុការណ៍ខាងលើអោយម្តាយដឹងតែម្តង។
ក្រោយពីទទួលបានព័ត៌មានកងកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុកបានសហការជាមួយកំលាំងប៉ុស្តិ៍ព្រែកដាច់ចុះទៅឃាត់ខ្លួនជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកលើកដែកភ្លាមៗ។ ក្រោយសួរនាំសមត្ថកិច្ចចាប់យកវត្ថតាងមានខោលីអូពណ័ទឹកសណ្តែកចំនួន១។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគបាលស្រុកលេីកដែកដេីម្បីកសាងនិតិវិធីបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់៕