អគ្គនាយកអាជ្ញាធរជាតិអប្សរា ចុះត្រួតពិនិត្យ និងពិភាក្សាអំពីគម្រោងជួសជុលខ្លោងទ្វារខាង កើតប្រាសាទតាព្រហ្ម
ភ្នំពេញ ៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងក្រុមការងារ កាលពីទី២៧ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញដល់ការដ្ឋានជួសជុលប្រាសាទតាព្រហ្ម ដើម្បីពិភាក្សាជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) អំពីផែនការរៀបចំជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម។
ក្នុងកិច្ចពិភាក្សានោះ អាជ្ញាធរជាតិអប្សរាបានឯកភាពឱ្យស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ចាប់ផ្តើមដំណើរការនៃការជួសជុលខ្លោងទ្វារខាង កើតនៃប្រាសាទតាព្រហ្ម ឱ្យបានឆាប់ដែលអាចទៅបាន ព្រោះក្នុងស្ថានភាពនេះចំនួនភ្ញៀវទេសចរ ក៏មានតិចនិងមិនមានការរំខាន។
ម្យ៉ាងវិញទៀត ក្នុងការសម្រួលដល់ដំណើរការជួសជុល ផងនិងការចេញ ចូលរបស់ភ្ញៀវទេសចរផង ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា បានកសាងរួចរាល់នូវ ជណ្តើរឈើដើម្បីឆ្លងកាត់។
ក្នុងឱកាសនោះដែរ អគ្គនាយកអាជ្ញាធរជាតិអប្ស រានិងក្រុមការងារក៏បាន ចុះពិនិត្យការងារកំពុងជួសជុល នៅសាលរបាំ ដែលក្រុមការងារជួសជុលបានបំពេញ ដោយយកចិត្តទុកដាក់បំផុតស្របតាមអនុសាសន៍ពីអ្នកជំនាញនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ៕ E B
អត្ថបទទាក់ទង
-
អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលកែលម្អកំណាត់ផ្លូវ៦០ម៉ែត្រ