ភ្នំពេញ ៖ បញ្ហាគ្រឿងញៀន គឺជាបញ្ហាដ៏ស្មុគស្មាញ សម្រាប់ពិភពលោករួមទាំងកម្ពុជា ដើម្បីដោះស្រាយនូវវិបត្តិមួយ ទាល់តែមានការចូលរួម ពីសំណាក់ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ក្នុងការទប់ស្កាត់នៃរីករាលដាលចូលក្នុង ភូមិឃុំ ជាពិសេសយុវវ័យ កំពុងបំពេញការសិក្សា ។

ជុំវិញបញ្ហាគ្រឿងញៀននេះដែរនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងឲ្យដឹងថា តាមរយ:យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ កម្ពុជា បង្រ្កាបបានឈ្មួញជួញដូរ គ្រឿងញៀនក្នុងមួយថ្ងៃជាមធ្យម២៩ករណី និងឃាត់ខ្លួនមនុស្ស៥៩នាក់ ។នេះបើយោងតាមអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ជនបង្គោល ដើម្បីអប់រំផ្សាយការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបញ្ជាក់ថា «កម្ពុជា គ្មានសង្រ្គាមប្រឆាំងគ្រឿងញៀនទេ តែមានយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន»។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានប្រសាសន៍បន្ថែម ថា ការផលិតគ្រឿងញៀនធម្មជាតិ មានកាយថយចុះ ការផលិតគ្រឿងញៀន សំយោគ និងគីមី មានការកេីនឡេីងខ្លាំង តាមរយ:យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ កម្ពុជាបង្រ្កាប បានឈ្មួញជួញដូរគ្រឿងញៀន ក្នុងមួយថ្ងៃជាមធ្យម ២៩ករណី និងឃាត់ខ្លួនមនុស្ស៥៩នាក់ ។

នាយឧត្តមសេនីយ៍ ក៏បានថ្លែងដោយអរគុណ ដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ពិសេសគណ:កម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងការពារជាតិ ដែលបានបង្កេីតបណ្តុះបណ្តាលនេះឡេីង ស្របពេលដែលការងារការផ្សព្វផ្សាយ អប់រំ ពីបញ្ហាគ្រឿងញៀន ជាការងារចាំបាច់ ដេីម្បីបង្រួមទីផ្សារជួញដូរគ្រឿងញៀន និងបង្រួមទីផ្សារប្រេីប្រាស់ឱ្យរួមតូច ហេីយដាច់ឆ្ងាយពីគ្នា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ