PARIS៖ អភិបាលក្រុងទីមួយបានប្រាប់វិទ្យុពត៌មានបារាំងនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុងប៉ារីសនឹងដាក់ផែនការជូនទៅរដ្ឋាភិបាល អោយចេញបទបញ្ជាបិទទ្វាររយៈពេល ៣ សប្តាហ៍នៃរដ្ឋធានីបារាំងក្នុងគោលបំណងនៃបើកដំណើរការកន្លែងទាំងអស់ឡើងវិញ រួមមានរង្គសាល ភោជនីយដ្ឋាន និងរោងភាពយន្ត។ លោក Emmanuel Gregoire បានមានប្រសាសន៍ថា គំនិតនេះដើម្បី “ទស្សនវិស័យក្នុងការបើកអ្វីៗគ្រប់យ៉ាងឡើងវិញ” ។
ដូចនៅប្រទេសដទៃទៀតដែរ ទីក្រុងប៉ារីសគឺស្ថិតនៅក្រោមបម្រាមគោចរពេលយប់ចាប់តាំងពីថ្ងៃទី ១៥ ធ្នូ។ រាល់ រង្គសាល ភោជនីយដ្ឋាន និងកន្លែងវប្បធម៌ ដូចជាកន្លែងផ្សេងទៀតនៅក្នុងប្រទេសបារាំងត្រូវបានបិទចាប់តាំងពីយូរ ដោយសារតែការរីករាលដាលនៃជំងឺកូវីត ១៩ ។
នៅព្រឹកថ្ងៃដដែលនេះ លោកនាយករដ្ឋមន្រ្តីបារាំង Jean Castex បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការណ៍នានាដែលរួមមានទាំងការបិទទ្វារចុងសប្តាហ៍នៅទីក្រុងប៉ារីស និងតំបន់ចំនួន ១៩ ផ្សេងទៀត ចាប់ពីដើមខែមីនា ប្រសិនបើសញ្ញានៃជំងឺឆ្លងនេះកំពុងបន្តកើតមាន។