លោក ពូទីន ឆ្លើយតបទៅលោក ប៊ៃដិន បន្ទាប់ពី លោក ប៊ៃដិន ហៅលោកជាឃាតករ
MOSCOW៖ ប្រធានាធិបតី វ្លាឌីមៀ ពូទីន (Vladimir Putin) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកនិងប្រធានាធិបតីអាមេរិកលោក ចូ ប៊ៃដិន (Joe Biden) គួរតែធ្វើកិច្ចពិភាក្សាតាមប្រព័ន្ធអ៊ីនធឺណែតក្នុងពេលប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីលោក ប៊ៃដិន បាននិយាយថា លោកគិតថាមេដឹកនាំរុស្ស៊ីគឺជាឃាតករ ហើយទំនាក់ទំនងការទូតបានធ្លាក់ចុះដល់កំរិតថ្មីមួយនៃសង្គ្រាមត្រជាក់។
លោកពូទីននិយាយនៅលើកញ្ចក់ទូរទស្សន៍ឆ្លើយតបនឹងការចោទប្រកាន់របស់លោក ប៊ៃដិន ជាមួយនឹងការអត្ថាធិប្បាយថា “អ្នកដែលនិយាយជាអ្នកដែលបានធ្វើវា” ។
នៅក្នុងបទសម្ភាសន៍មួយរបស់សារព័ត៌មាន អេប៊ីស៊ី ដែលបានចាក់ផ្សាយកាលពីថ្ងៃពុធ ដែលបានជំរុញឱ្យរុស្ស៊ីកោះហៅឯកអគ្គរដ្ឋទូតប្រទេសរុស្ស៊ីប្រចាំនៅវ៉ាស៊ីនតោនលើការពិគ្រោះយោបល់ អោយត្រឡប់មករុស្ស៉ីវិញ នៅពេលដែល លោក ប៊ៃដិន បាននិយាយថា “ខ្ញុំយល់ស្រប” នៅពេលត្រូវបានគេសួរថា តើគាត់ជឿថា លោកពូទីន គឺជាឃាតករឬអត់។
យ៉ាងណាម៉ិញ លោក ប៊ៃដិន បានពន្លឿនកតិកាសញ្ញាអាវុធនុយក្លេអ៊ែរជាមួយប្រទេសរុស្ស៊ីយ៉ាងឆាប់រហ័ស បន្ទាប់ពីលោកបានចូលកាន់តំណែង។ ប៉ុន្តែរដ្ឋបាលរបស់លោកបាននិយាយថា វាជារឿងលំបាកមួយជាមួយទីក្រុងមូស្គូ ជាជាងកាលពីទីក្រុងវ៉ាស៊ីនតោន ដែលបានធ្វើក្នុងអំឡុងពេលកាន់អំណាចរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ហើយការចូលរួមមានតែនៅពេលមានផលប្រយោជន៍ជាក់ស្តែងសម្រាប់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។
ជាងនេះទៅទៀត លោកពូទីន បាននិយាយថា លោកបាននិយាយជាមួយលោក ប៊ៃដិន តាមរយៈទូរស័ព្ទតាមសំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ហើយឥឡូវនេះលោកបានស្នើអោយពួកគេមានកិច្ចសន្ទនាគ្នាមួយទៀត គឺនៅថ្ងៃសុក្រ ឬថ្ងៃច័ន្ទ ដែលរៀបចំឡើងតាមរយៈបណ្តាញវីដេអូ និងការផ្សាយផ្ទាល់។
នៅពេលសំនួរក្នុងបទសម្ភាសន៍តាមទូរទស្សន៍អំពីការបញ្ចេញមតិរបស់លោកប៊ៃដិន លោកពូទីន បាននិយាយថា “ខ្ញុំចង់បន្តកិច្ចពិភាក្សារបស់យើងជាមួយប្រធានាធិបតីអាមេរិកលោក ប៊ៃដិន ប៉ុន្តែតាមលក្ខខណ្ឌដែលយើងធ្វើវាផ្ទាល់តាមអ៊ិនធឺណែតដោយគ្មានការពន្យារពេល” ។
ឆ្លើយតបនឹងរឿងនេះ អ្នកនាំពាក្យរបស់សេតវិមានលោកស្រី Jen Psaki កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា លោក ប៊ៃដិន មិនមានការសោកស្តាយចំពោះការហៅលោកពូទីន ថាជាឃាតករនោះឡើយ ហើយបានបង្វែរសំណួរដែលគេសួរអំពីការស្នើសុំរបស់លោក ពូទីន ឱ្យមានការសន្ទនារជាសាធារណៈភ្លាមៗនោះទៅវិញ។ លោកស្រីបានបញ្ជាក់ថា “ខ្ញុំចង់និយាយថាប្រធានាធិបតីមានការសន្ទនាជាមួយប្រធានាធិបតីពូទីនរួចហើយ សូម្បីតែមានមេដឹកនាំពិភពលោកជាច្រើនទៀតដែលគាត់មិនទាន់បានទំនាក់ទំនងក៏ដោយ។ ប្រាកដណាស់ប្រធានាធិបតីនឹងនៅ Georgia នៅថ្ងៃស្អែក ហើយរវល់ណាស់។
តួយ៉ាង លោកពូទីនបានសង្កត់ធ្ងន់ថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីទំនាក់ទំនងរបស់រុស្ស៊ីជាមួយសហរដ្ឋអាមេរិក និងបញ្ហាផ្សេងទៀតដូចជា ជម្លោះក្នុងតំបន់ «ថ្ងៃស្អែក ឬថ្ងៃច័ន្ទ” ដោយបន្ថែមថា លោកនឹងឈប់សម្រាកចុងសប្តាហ៍នៅក្នុងតំបន់ដាច់ស្រយាលមួយនៃប្រទេសរុស្ស៊ី។