WASHINGTON៖ យោងតាមការចុះផ្សាយរបស់សារព័ត៍មានរ៉យទ័រ មន្រ្តីសហរដ្ឋអាមេរិកម្នាក់បានប្រាប់ទៅទីភ្នាក់ងារសារព័ត៍មាននៅថ្ងៃអង្គារនេះថា តាមសំណើរបស់សេតវិមានសហរដ្ឋអាមេរិក នាយទាហានកំពូលអាមេរិកាំង លោកឧត្តមសេនីយ៍ Army General Mark Milley ដែលជាប្រធានអគ្គសេនាធិការចម្រុះ បានព្យាយាម ប៉ុន្តែមិនអាចភ្ជាប់ទំនាក់ទំនងទៅនឹងយោធាមីយ៉ាន់ម៉ាបន្ទាប់ពីរដ្ឋប្រហាររបស់ខ្លួន។ 


ទំនាក់ទំនងដែលមិនអាចឈានទៅដល់របស់លោក Milley ប្រធានប្រធានសេនាធិការចម្រុះ បានកើតឡើងបន្ទាប់ពីកងទ័ពមីយ៉ាន់ម៉ាបានឃុំខ្លួនអ្នកទទួលរង្វាន់ណូបែលលោកស្រី ស៊ូជី និងអ្នកដទៃទៀតកាលពីព្រឹកថ្ងៃច័ន្ទដើម្បីឆ្លើយតបទៅនឹង “ការលួចបន្លំសន្លឹកឆ្នោត” ប្រគល់អំណាចទៅឲ្យមេបញ្ជាការយោធាលោក Min Aung Hlaing ដោយបានដាក់ប្រទេសក្នុងភាពអាសន្នមួយឆ្នាំ ហើយសន្យាថានឹងរៀបចំការបោះឆ្នោតថ្មី។

គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាមានទំនាក់ទំនងរឹងមាំជាមួយប្រទេសចិន និងមានទំនាក់ទំនងមិនសូវជាជិតស្និតជាមួយយោធាសហរដ្ឋអាមេរិកទេ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ