គូស្វាមីភរិយាមួយគូបានលោតចូលទៅក្នុងទឹកដើម្បីរៀបការនៅក្រោមទឹកជំរៅប្រមាណ ២០ ម៉ែត្រនៅឯឆ្នេរ Chennai ដែលជាទីក្រុងមួយស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌា។
V Chinnadurai និង S Swetha បានស្លៀកសម្លៀកបំពាក់បែបប្រពៃណីនិងផ្លាស់ប្តូរបំពាក់កម្រងផ្កាអោយគ្នាតាមបែបពិធីហិណ្ឌូមួយដែលស្ថិតនៅក្រោមទឹក។
គួរបញ្ជាក់ថា លោក Chinnadurai គឺជាអ្នកមុជទឹកដែលមានអាជ្ញាប័ណ្ណ ប៉ុន្តែអ្នកនាង Swetha ទើបបានទទួលមេរៀននិងបណ្តុះបណ្តាលក្នុងរយៈពេលប៉ុន្មានខែមុនពេលដែលឈានដល់ពិធីមង្គលការ។
ពិធីទាំងមូលត្រូវបានគេថតទុក មុនពេលដែលគូស្វាមីភរិយាទាំងពីរនេះហែលទឹកត្រឡប់មកអបអរជាមួយក្រុមគ្រួសារនិងមិត្តភក្តិ៕