ចក្រភពអង់គ្លេស៖ រាល់អ្នកធ្វើដំណើរទៅចក្រភពអង់គ្លេសត្រូវធ្វើតេស្ត៍ COVID-19 ពីរដងនៅពេលមកដល់
3 ឆ្នាំ មុន
ចក្រភពអង់គ្លេស៖ សារព័ត៌មានអង់គ្លេស The Telegraph បានរាយការណ៍នៅថ្ងៃសុក្រនេះថា ចក្រភពអង់គ្លេសនឹងធ្វើតេស្ត៍រកវីរុស COVID-19 រាល់អ្នកដំណើរទាំងអស់ដែលបានចូលមកប្រទេសនេះចំនួនពីរដង សម្រាប់ការការពារវីរុសវ៉ារ្យ៉ង់ ក្នុងគោលបំណងដើម្បីគ្រប់គ្រងការរីករាលដាលនៃវីរុសថ្មីនេះ។
កាលពីមុនរដ្ឋាភិបាលបានប្រកាសរួមមកហើយពីវិធានការណ៍នៃការធ្វើចត្តាឡីស័កចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈ សម្រាប់ប្រជាជនដែលចូលក្នុងប្រទេស ដែលមកពីតំបន់ដែលមានការរីករាលដាលខ្លាំងនៃ COVID-19 ។
តេស្ត៍នឹងរាប់បញ្ចូលការមកដល់នៃមនុស្សពីបណ្តាប្រទេសទាំងអស់ រួមទាំងអ្នកដែលមកពីតំបន់ដែលមានការរីករាលដាលខ្លាំងនៃ COVID-19 ។ លោកបន្ថែមថារដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Matt Hancock នឹងប្រកាសអំពីផែនការនេះនៅសប្តាហ៍ក្រោយ។
រដ្ឋាភិបាលអង់គ្លេសមិនបានឆ្លើយតបភ្លាមៗទៅនឹងការស្នើសុំរបស់អ្នកយកការណ៍ដើម្បីសុំការអត្ថាធិប្បាយទេ។