ក្រុងឡុង៍៖ រដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃច័ន្ទថា ប្រទេសអង់គ្លេសនឹងដកការរឹតត្បិតភាគច្រើនលើជំងឺកូវីដ១៩ របស់ខ្លួន នៅថ្ងៃទី ១៩ ខែកក្កដា ដែលត្រូវបានគេហៅថា “ទិវាសេរីភាព” បើទោះបីជាមានការភ័យខ្លាចថាការកើនឡើងនៃករណីមេរោគឆ្លងអាចនាំឱ្យមានការស្លាប់កាន់តែច្រើនក៏ដោយ។
នាយករដ្ឋមន្រ្តី លោក Boris Johnson ដែលរដ្ឋាភិបាលរបស់លោកកំពុងរងការចោទប្រកាន់ជាថ្មី បន្ទាប់ពីការលាលែងពីតំណែងរបស់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល គឺលោក Matt Hancock ពីបទរំលោភលើការរឹតបន្តឹងដោយការថើបជំនួយការរបស់លោក បានសង្ឃឹមថា នឹងអាចដោះដូរសេដ្ឋកិច្ចរបស់អង់គ្លេស កាលពីសប្តាហ៍មុន។
ប៉ុន្តែ ជាមួយនឹងករណីឆ្លងវីរុសកូរូណាកើនឡើង តាមរយៈការចម្លងនៃវ៉ារ៉្យង់វីរុស Delta បានធ្វើអោយរដ្ឋាភិបាលបានពន្យាពេលរហូតដល់ថ្ងៃទី ១៩ ខែកក្កដា ចំពេលមានការរិះគន់ពីអាជីវកម្មជាច្រើន ដែលចង់អោយការបិទទ្វារនេះបញ្ចប់ ដើម្បីប្រមូលមកវិញលើការខាតបង់របស់ពួកគេ។
គួររំលឹកថា នាយករដ្ឋមន្រ្តី Boris Johnson នៅតែអះអាងយកថ្ងៃទី ១៩ ខែកក្កដា ជាគោលដៅនៃកាលបរិច្ឆេទការបើកឡើងវិញ។ “សម្រាប់ថ្ងៃទី ១៩ ខែកក្កដានេះ មិនត្រឹមតែជាចុងបញ្ចប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចាប់ផ្តើមនៃដំណើរថ្មីដ៏គួរឱ្យរំភើបសម្រាប់ប្រទេសរបស់យើងផងដែរ” លោកបញ្ជាក់។ NR