អាមេរិក៖ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក (ហៅកាត់ CDC) បាននិយាយថា សហរដ្ឋអាមេរិកបានផ្តល់ថ្នាំបង្ការជំងឺកូវីដ១៩ ចំនួន ៣១៧.១១៧.៧៩៧ ដូស នៅក្នុងប្រទេស កាលពីព្រឹកថ្ងៃសៅរ៍ និងបានដឹកជញ្ជូនចែកចាយចំនួន ៣៧៩.០០៣.៤១០ ដូស។

តួលេខទាំងនេះគឺកើនឡើងពីកម្រិតវ៉ាក់សាំង ៣១៦.០៤៨.៧៧៦ ដែល CDC បាននិយាយថា បានចាក់ចូលទៅក្នុងដៃមនុស្ស នៅថ្ងៃទី ១៨ ខែមិថុនា ក្នុងចំណោមចំនួន ៣៧៧.៩៣៥.៣៩០ ដែលបានដឹកជញ្ជូនទៅ។

ទីភ្នាក់ងារនេះក៏បាននិយាយដែរថា មនុស្ស ១៧៦.៧៣៧.១៤១ នាក់ បានទទួលយ៉ាងហោចណាស់វ៉ាក់សាំងចំនួនមួយដូស ខណៈដែលមនុស្ស ១៤៩.១២៥.១៦៤ នាក់ បានទទួលថ្នាំបង្ការពេញលេញគ្រប់ចំនួន គិតត្រឹមថ្ងៃសៅរ៍នេះ។

គួររំលឹកថា ការចាក់សរុបរបស់ CDC រួមមាន វ៉ាក់សាំងចំនួនពីរដូស ពីក្រុមហ៊ុន Moderna MRNA.O និងក្រុមហ៊ុន Pfizer / BioNTech PFE.N, BNTX.O ក៏ដូចជាវ៉ាក់សាំងចំនួនមួយដូស ពីក្រុមហ៊ុន Johnson & Johnson's JNJ.N នៅម៉ោង ៦:០០ នាទីព្រឹក ថ្ងៃសុក្រ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ