រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក យល់ព្រមពន្យារអាយុកាលរក្សាទុកនៃវ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Johnson & Johnson's
អាមេរិក៖ ក្រុមហ៊ុន ចនសុននិងចនសុន (ហៅកាត់ J&J) បានអោយដឹងថា រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (ហៅកាត់ FDA) បានបន្ថែមប្រសិទ្ធិភាពនៃអាយុកាលរក្សាទុក សម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុន(Johnson & Johnson's (JNJ.N)) រហូតដល់ ៦ ខែ ដែលកាលពីមុនមានរយៈពេលត្រឹមតែ ៤ ខែកន្លះ តែប៉ុណ្ណោះ។
អ្នកផលិតថ្នាំបាននិយាយថា ការសម្រេចចិត្តរបស់ FDA គឺផ្អែកលើទិន្នន័យពីការសិក្សាដែលកំពុងបន្តដែលបង្ហាញថា វ៉ាក់សាំងមានស្ថេរភាពនៅ ៦ ខែ នៅពេលដែលរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់ ពី ២ ទៅ ៨ អង្សាសេ (៣៦-៤៦ ហ្វារិនហៃ) ។
នៅក្នុងលិខិតមួយផ្ញើរទៅក្រុមហ៊ុន រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក បានរៀបរាប់ថា ខ្លួនបានបញ្ចប់ការពិនិត្យឡើងវិញនូវទិន្នន័យដែលផ្តល់ដោយ J&J ហើយផ្អែកលើព័ត៌មានដែលបានដាក់ជូន វាស្របគ្នានឹងការពន្យារពេលអាយុកាលនោះ។
ទីភ្នាក់ងារនេះក៏បាននិយាយផងដែរថា ការពន្យាពេលគឺអាចអនុវត្តបានចំពោះបាច់ដែលអាចនឹងផុតកំណត់មុនពេលចេញលិខិតដែលបានផ្តល់ឱ្យពួកគេ ហើយត្រូវរក្សាទុកនៅសីតុណ្ហភាពដែលបានណែនាំ។ NR