ការនាំចេញថ្នាំវ៉ាក់សាំង AstraZeneca-Oxford ចំនួនជាងមួយភាគបួនលានដូសសម្រាប់ប្រទេសអូស្ត្រាលី ត្រូវបានរារាំងមិនឲ្យចាកចេញពីសហភាពអឺរ៉ុប។ នេះជាការប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យនាំចេញលើកដំបូងដែលបង្កើតឡើងដោយប្លុក (the bloc) ដើម្បីធានាថា ក្រុមហ៊ុនឱសថធំៗនឹងគោរពកិច្ចសន្យារបស់ពួកគេ។

ការផ្លាស់ប្តូរនេះមានឥទ្ធិពលលើចំនួនថ្នាំវ៉ាក់សាំងតែមួយចំនួនតូច ដែលបញ្ជាក់ពីការខកចិត្តកាន់តែខ្លាំងឡើងនៅក្នុងប្រទេសចំនួន ២៧ អំពីការចាប់ផ្តើមដំណើរការយឺតយ៉ាវនៃវ៉ាក់សាំងរបស់ខ្លួន និងកង្វះខាតនៃវ៉ាក់សាំងដែលបានសន្យា ជាពិសេសដោយក្រុមហ៊ុន Anglo-Sweden AstraZeneca ។

ការហាមឃាត់នេះបានធ្វើឡើងតាមបញ្ជារបស់ប្រទេសអ៊ីតាលី ហើយសហភាពអឺរ៉ុបមិនបានធ្វើការជំទាស់នឹងខ្សែបន្ទាត់តឹងរឹងជាងមុនដែលទីក្រុងរ៉ូមបានអនុម័តក្នុងការដោះស្រាយកង្វះវ៉ាក់សាំងនៅក្នុងប្លុកចាប់តាំងពីរដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោក Mario Draghi បានឡើងកាន់អំណាចកាលពីខែមុន។


សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបាននិយាយថា ការជំទាស់របស់អ៊ីតាលីផ្តោតសំខាន់ទៅលើកង្វះខាតការផ្គត់ផ្គង់ទូទៅនៅក្នុងសហគមន៍អ៊ឺរ៉ុប និងការពន្យារពេលក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដោយក្រុមហ៊ុន AstraZeneca ទៅកាន់សហភាពអឺរ៉ុបនិងប្រទេសអ៊ីតាលី។

បន្ថែមលើនេះផងដែរ ដោយសារតែទំហំនៃការដឹកជញ្ជូនគឺច្រើនជាង ២៥០.៧០០ ដូសដែលនឹងត្រូវដឹកជញ្ជូនទៅប្រទេសអូស្រ្តាលី ដែលវាមិនបានចាត់ទុកថាជាប្រទេសដែលងាយរងគ្រោះនោះទេ។


ប្រទេសអ៊ីតាលីបាននិយាយថា ខ្លួនបានជូនដំណឹងដល់ក្រុមហ៊ុនកាលពីថ្ងៃអង្គារ តែក្រុមហ៊ុន AstraZeneca បានបដិសេធមិនធ្វើការឆ្លើយតប។ កាសែត Financial Times បានរាយការណ៍ជាលើកដំបូងអំពីបញ្ហានេះកាលពីល្ងាចថ្ងៃព្រហស្បតិ៍។

គួររំលឹកថា ការគ្រប់គ្រងការនាំចេញរបស់សហគមន៍អ៊ឺរ៉ុបបានលើកឡើងពីការព្រួយបារម្ភនៅក្នុងប្រទេសកាណាដា ថាតើវាអាចប៉ះពាល់ដល់ការផ្តល់វ៉ាក់សាំងនៅទីនេះដែរឬទេ។ ប៉ុន្តែគណៈកម្មការអឺរ៉ុបបានផ្តល់សញ្ញាកាលពីខែកុម្ភៈថា ការគ្រប់គ្រងការនាំចេញនឹងត្រូវបានប្រើប្រាស់តែក្នុងករណីមានកំរិតប៉ុណ្ណោះ។ នៅពេលនោះសារព័ត៌មានរាយការណ៍ថា ការបញ្ជូនវ៉ាក់សាំងទៅកាណាដាត្រូវបានអនុញ្ញាតរួចហើយ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ