ម៉ូស្គូ៖ អ្នកឃ្លាំមើលបាតុកម្មបាននិយាយថា ប៉ូលីសរូស្ស៊ីបានឃុំខ្លួនមនុស្សជាង ៥០០ នាក់កាលពីថ្ងៃ អង្គារ ដែលជាថ្ងៃដែលតុលាការបានកាត់ទោសដាក់គុកលោក Alexei Navalny ពីបទរិះគន់សេតវិមានទីក្រុងម៉ូស្គូ អស់រយៈពេលជិត ៣ឆ្នាំ ។


ប៉ូលីសបានឃុំឃាំងអ្នកគាំទ្ររបស់លោក Navalny នៅព្រឹកថ្ងៃ អង្គារ នេះ ខណៈពួកគេបានព្យាយាមប្រមូលផ្តុំគ្នានៅជិតតុលាការដើម្បីគាំទ្រលោក ក្នុងកំឡុងពេលចេញសេចក្តីសម្រេចនេះ។ បន្ទាប់ពីសេចក្តីសម្រេចនេះ សម្ព័ន្ធមិត្តរបស់ Navalny បានអំពាវនាវអោយអ្នកគាំទ្ររបស់គាត់ធ្វើបាតុកម្មនៅជិតសេតវិមានទីក្រុងម៉ូស្គូ ហើយប៉ូលីសត្រូវបានគេឃើញថា ឃាត់ខ្លួនមនុស្សយ៉ាងហោចណាស់ ១២ នាក់នៅកណ្តាលទីក្រុងម៉ូស្គូ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ