MEXICO CITY៖ ទិន្នន័យរបស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃពុធ បានបង្ហាញថា ចំនួនអ្នកស្លាប់ដែលទាក់ទងទៅនឹងជំងឺកូវីដ១៩ នៅម៉ិចស៊ិកូ ទំនងជាលើសពីចំនួនដែលបានបញ្ជាក់ ប្រមាណ ៦០ ភាគរយ។
កន្លងមកអាជ្ញាធរបាននិយាយថា អ្នកស្លាប់ទំនងជាហួសពីការរាប់ជាផ្លូវការ ហើយតួលេខចុងក្រោយគឺស្របទៅនឹងទិន្នន័យដែលបានចេញផ្សាយនៅក្នុងខែមីនា។
ទិន្នន័យចុងក្រោយបានបង្ហាញថា ប្រទេសម៉ិកស៊ិកបានចុះបញ្ជីចំនួនអ្នកស្លាប់ចំនួន ៣៥១,៣៧៦ នាក់ ដែលជាប់ទាក់ទងនឹងជំងឺកូវីដ១៩ ចាប់តាំងពីការចាប់ផ្តើមរាតត្បាតរហូតដល់សប្តាហ៍ទី ២០ នៃឆ្នាំនេះ ដែលនឹងត្រូវថ្ងៃទី ២៣ ខែឧសភា។
ដោយឡែក ប្រទេសនេះបានកត់ត្រាអ្នកស្លាប់ចំនួន ២២១,៦៤៧ នាក់ ដែលបានបញ្ជាក់ពីការស្លាប់ដោយសារជំងឺកូវីដ១៩ មកដល់ថ្ងៃនោះ មានន័យថា ការស្លាប់បន្ថែមទៀតដែលត្រូវបានកត់ត្រាដោយក្រសួងសុខាភិបាលផ្អែកលើការស្រាវជ្រាវលើវិញ្ញាបនប័ត្រមរណភាព កើនឡើងចំនួន ៥៨.៥ ភាគរយ។
គួររំលឹកថា ចំនួនផ្លូវការនៃការឆ្លងមេរោគកូវីដ១៩ របស់ម៉ិកស៊ិកមានចំនួន ២,៥១៩,២៦៩ នាក់ និងចំនួនអ្នកស្លាប់មានចំនួន ២៣៣,០៤៧ នាក់ បន្ទាប់ពីក្រសួងសុខាភិបាលបានរាយការណ៍កាលពីថ្ងៃពុធថា មានអ្នកឆ្លងថ្មីចំនួន ៦,១០៥ នាក់ និងអ្នកស្លាប់ ២៤៤ នាក់ទៀត។ NR