ហ្វេសប៊ុកបានបិទចោលដំណើរការរបស់អ្នកប្រើប្រាស់អូស្រ្តាលីពីការចែករំលែក ឬមើលមាតិកាព័ត៌មាននៅលើវេទិកា ដែលបណ្តាលឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចូលប្រើប្រាស់ព័ត៌មានសាធារណៈ។


មូលហេតុនេះ គឺជាការឆ្លើយតបទៅនឹងច្បាប់ថ្មីរបស់ប្រទេសអូស្រ្តាលីដែលបានស្នើរសុំ ទៅលើក្រុមហ៊ុនយក្សបច្ចេកវិទ្យានេះ ត្រូវបង់ថ្លៃមាតិកាព័ត៌មាននៅលើវេទិការបស់ពួកគេ។

ប្រជាជនអូស្រ្តាលីនៅថ្ងៃព្រហស្បតិ៍បានភ្ញាក់ឡើងស្រាប់តែទំព័រហ្វេសប៊ុកនៃគេហទំព័រព័ត៌មានក្នុងស្រុក និងពិភពលោកទាំងអស់មិនមានអ្វីទាំងអស់ (មិនដំណើរការ)។ តួយ៉ាង គេហទំព័រសុខភាពនិងសង្គ្រោះបន្ទាន់របស់រដ្ឋាភិបាល ជាច្រើនត្រូវបានបិទផងដែរ ដែលក្រោយមកហ្វេសប៊ុកបានអះអាងថាជាកំហុសមួយ។ ម្យ៉ាងវិញទៀត អ្នកនៅក្រៅប្រទេសក៏មិនអាចចូលអាន ឬចូលមើលការបោះពុម្ភផ្សាយព័ត៌មានអូស្រ្តាលីនៅលើវេទិកាបានដូចគ្នា។


ឆ្លើយតបនឹងនេះដែរ រដ្ឋាភិបាលអូស្រ្តាលីបានរិះគន់យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរនេះដោយនិយាយថា វាបានបង្ហាញពី “អំណាចទីផ្សារដ៏ធំធេងរបស់ក្រុមហ៊ុនយក្សលើបណ្តាញសង្គមឌីជីថលទាំងនេះ” ។

ហេរញ្ញិកលោក Josh Frydenberg បាននិយាយថា រដ្ឋាភិបាលប្តេជ្ញាចិត្តអនុម័តច្បាប់នេះហើយយើងចង់ឃើញពួកគេ [ហ្វេសប៊ុក] នៅអូស្ត្រាលី។ លោកបានបន្ថែមថា “ប៉ុន្តែខ្ញុំគិតថាសកម្មភាពរបស់ពួកគេនៅថ្ងៃនេះមិនចាំបាច់ និងខុស” ។


គួររំលឹកផងដែរថា ក្រុមហ៊ុន Google និងហ្វេសប៊ុកបានប្រឆាំងនឹងច្បាប់នេះពីព្រោះពួកគេនិយាយថា វាមិនឆ្លុះបញ្ចាំងពីរបៀបដំណើរការអ៊ីនធឺណេត និង "ធ្វើខុស" ដល់វេទិការបស់ពួកគេ។

ទោះយ៉ាងណា ហ្វេសប៊ុកនិង Google បានចុះកិច្ចព្រមព្រៀងទូទាត់ប្រាក់ជាមួយប្រព័ន្ធផ្សព្វផ្សាយធំៗចំនួន ៣ របស់អូស្រ្តាលី។ សកម្មភាពរបស់ហ្វេសប៊ុកមួយនេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីក្រុមហ៊ុន Google បានយល់ព្រមបង់លុយឲ្យសារព័ត៌មាន Ru Corp Murdoch's News Corp សម្រាប់មាតិកាពីគេហទំព័រព័ត៌មាននានានៅទូទាំងចក្រភពប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ