PARIS៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងទទួលយកដោយក្តីរីករាយនូវវ៉ាក់សាំង Oxford / AstraZeneca COVID-19 ប្រសិនបើវាត្រូវបានផ្តល់ជូននៅពេលវេនរបស់លោកមកដល់។
លោក Macron បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំសហភាពអឺរ៉ុបថា “ដោយមើលឃើញពីការសិក្សាវិទ្យាសាស្ត្រចុងក្រោយ ប្រសិទ្ធភាពនៃវ៉ាក់សាំង AstraZeneca ត្រូវបានបង្ហាញឱ្យឃើញ”។ “ប្រសិនបើវាជាវ៉ាក់សាំងដែលផ្តល់ជូនខ្ញុំ ខ្ញុំនឹងទទួលយកវា”។