TOKYO៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបាននិយាយថា រដ្ឋាភិបាលក្នុងតំបន់បានស្នើឱ្យបន្ថូរបន្ថយវិធានរឹតបន្តឹងមុនពេលកំណត់ ដែលកាលបរិច្ឆេទបញ្ចប់នៅថ្ងៃទី ៧ ខែមីនា នៅពេលដែលករណី COVID-១៩ ថយចុះ ហើយរដ្ឋាភិបាលនឹងសុំយោបល់ពីអ្នកជំនាញមុនពេលមានការឯកភាព។

កំណើននៃករណីជាច្រើនបានជំរុញឱ្យប្រទេសជប៉ុនប្រកាសពីភាពអាសន្នកាលពីខែមុននៅតាមបណ្តាខេត្តចំនួន ១១ ដោយស្នើសុំឱ្យប្រជាជនកាត់បន្ថយសកម្មភាពផ្សេងៗ និងបន្ថយម៉ោងដំណើរការនៃអាជីវកម្ម ។


រដ្ឋលេខាធិកាគណៈរដ្ឋមន្រ្តីលោក Katsunobu Kato បាននិយាយកាលពីថ្ងៃពុធថា ស្ថានភា អាសន្នអាចនឹងត្រូវបានដកចេញសំរាប់អាជីវកម្ម តែនៅតែតំរូវអោយបន្តការបិទមុនម៉ោង។

ទូរទស្សន៍ជាតិ NHK បានរាយការណ៍ថា ប្រទេសជប៉ុនបានកត់ត្រាករណីថ្មីនៃជំងឺកូវិត១៩ ចំនួន ១.០៨៣ ករណី កាលពីថ្ងៃអង្គារបើប្រៀបធៀបទៅនឹងអត្រាខ្ពស់បំផុតជិត ៨.០០០ នាក់កាលពីថ្ងៃទី ៨ ខែមករា ដែលករណីឆ្លងនេះនៅក្នុងទីក្រុងតូក្យូបានធ្លាក់ចុះដល់កម្រិតដែលមិនធ្លាប់ឃើញចាប់តាំងពីខែវិច្ឆិកា មក។


បណ្តាខេត្តភាគខាងលិចចំនួន ៣ រួមជាមួយតំបន់ ៣ ផ្សេងទៀតនៅភាគកណ្តាលនិងខាងត្បូងនៃប្រទេសជប៉ុន បានស្នើឱ្យមានការបន្ថូរបន្ថយស្ថានភាពអាសន្នចេញនៅដើមសប្តាហ៍នេះ បើយោងតាមលោក Yasutoshi Nishimura រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបានឱ្យដឹងកាលពីល្ងាចថ្ងៃអង្គារ។ ចំណែកឯទីក្រុងតូក្យូ និងតំបន់ជិតខាងនឹងនៅតែស្ថិតក្នុងស្ថានភាពអាសន្ន លោកបន្ថែម។


សារព័ត៌មាន Jiji  បានរាយការណ៍ដោយដកស្រង់ពីប្រភពមិនច្បាស់ការរបស់រដ្ឋាភិបាលថា លោកនាយករដ្ឋមន្រ្តី Yoshihide Suga នឹងជួបជាមួយរដ្ឋមន្រ្តីរដ្ឋាភិបាលនៅថ្ងៃពុធដើម្បីពិភាក្សាអំពីការលើកស្ថានភាពអាសន្ននៅក្នុងខេត្តចំនួន ៦ ដោយការសម្រេចចិត្តចុងក្រោយត្រូវបានគេរំពឹងទុកថានឹងប្រកាសនៅថ្ងៃសុក្រ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ