MANILA៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានបញ្ជាឱ្យរដ្ឋាភិបាលរបស់លោក នៅថ្ងៃពុធ បើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងវីរុសដល់អ្នកដែលចង់ចាក់ថ្នាំ ខណៈដែលប្រទេសរបស់លោកកំពុងប្រចូកច្របល់ ក្នុងគោលបំណងការពារប្រជាជនពីការចម្លងនៃវ៉ារ្យ៉ង់វីរុស Delta។
ដោយមានតែ ៦% នៃប្រជាជនហ្វីលីពីន ១១០ លាននាក់ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានពេញលេញ ។ រដ្ឋាភិបាលមានគោលបំណងចាក់ថ្នាំបង្ការឱ្យបានពេញលេញដល់ប្រជាជន ៧០ លាននាក់ មុនដាច់ឆ្នាំនេះ។
នៅក្នុងសុន្ទរកថ្លែងនាពេលយប់ជ្រៅ លោក Rodrigo Duterte បានសម្តែងការព្រួយបារម្ភចំពោះវ៉ារ្យ៉ង់វីរុស Delta ឆ្លងដែលកំពុងហែកហួរតំបន់អាស៊ីអាគ្នេយ៍ថា "ផ្តល់វ៉ាក់សាំងដល់អ្នកដែលចង់ចាក់វ៉ាក់សាំង" ដោយសារតែឥឡូវនេះ វ៉ារ្យ៉ង់វីរុសនេះកំពុងរាតត្បាតនៅពាសពេញពិភពលោក។
វាមិនទាន់ច្បាស់ភ្លាមៗនោះទេ ប្រសិនបើការណែនាំរបស់លោកមានន័យថា វ៉ាក់សាំងឥឡូវអាចត្រូវបានផ្តល់ឱ្យប្រជាជនហ្វីលីពីនដែលមិនបានរាប់បញ្ចូលក្នុងក្រុមអាទិភាពរបស់រដ្ឋាភិបាល ឬក៏អត់។
ដោយមានការផ្គត់ផ្គង់មានកំណត់ វ៉ាក់សាំងត្រូវបានផ្តល់អាទិភាពដល់បុគ្គលិកថែទាំសុខភាពមនុស្សចាស់ មនុស្សដែលមានស្ថានភាពសុខភាពដែលត្រូវការថ្នាំស្រាប់ និងមនុស្សពេញវ័យដែលមានអាយុធ្វើការ។
រហូតមកដល់ពេលនេះ ប្រទេសនេះបានរាយការណ៍ថា មានករណីវ៉ារ្យ៉ង់វីរុស Delta ចំនួន ១១៩ ករណីត្រូវបានរកឃើញ ប៉ុន្តែអ្នកជំនាញផ្នែកសុខភាពនិយាយថា អាចមានករណីដែលមិនត្រូវបានគេរកឃើញផ្សេងទៀត។
ជាងនេះទៅទៀត លោក Rodrigo Duterte បានបញ្ជាឱ្យមេភូមិរារាំងអ្នកនៅក្នុងសហគមន៍របស់ពួកគេ ដែលបដិសេធមិនទទួលថ្នាំបង្ការពីការចាកចេញពីផ្ទះទៀតផង។
គួររំលឹកថា ជាមួយនឹងករណីឆ្លងជំងឺកូវីដ១៩ ចំនួនជាង ១ លាន ៥ សែននាក់ និងមានមនុស្សស្លាប់ជាង ២៧,០០០ នាក់ ហ្វីលីពីនជាប្រទេសដែលមានការផ្ទុះឡើងអាក្រក់បំផុតទី ២ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។ NR