SEOUL៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានរាយការណ៍ករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន ១,៨៩៦ ករណី សម្រាប់ថ្ងៃអង្គារ ដែលជាការកើនឡើងខ្ពស់បំផុតមិនធ្លាប់មានរបស់ប្រទេសនេះ នៅពេលដែលប្រទេសព្យាយាមទប់ស្កាត់ការផ្ទុះឡើងនូវរលកទី៤ នៃវីរុស Delta។

ចំនួនសរុបប្រចាំថ្ងៃបានបំបែកកំណត់ត្រាពីមុនកាលពីថ្ងៃទី ២២ ខែកក្កដា ខណៈការឆ្លងកំពុងរីករាលដាលក្រៅពីរដ្ឋធានីសេអ៊ូល និងតំបន់ជិតខាងរបស់ខ្លួន ដែលជាកន្លែងដែលមានវិធានការណ៍គម្លៀតចម្ងាយសង្គមតឹងរឹងបំផុត។


យោងតាមទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ (ហៅកាត់ KDCA) បានឱ្យដឹងថា មានករណីឆ្លងក្នុងស្រុកចំនួន ១,៨២៣ កាលពីថ្ងៃអង្គារ ហើយ អត្រាឆ្លង ៣៣.៥% ឬ ៦១១ នៃករណីទាំងនោះគឺមកពីក្រៅតំបន់រដ្ឋធានី។

នេះជាលើកទីមួយហើយដែលករណីនៅក្រៅតំបន់ទីក្រុងសេអ៊ូលមានចំនួនលើសពី ៦០០ ចាប់តាំងពីរលកទី១ នៃជំងឺកូវីដ១៩ មក ដោយសារការលេចចេញពីព្រះវិហារមួយនៅភាគអាគ្នេយ៍ទីក្រុងDaegu។

គួររំលឹកថា ការរឹតត្បិតត្រូវបានអនុម័តដើម្បីការពារការរីករាលដាលនៃមេរោគឆ្លងក្នុងកំឡុងរដូវវិស្សមកាលរដូវក្តៅបំផុតរបស់ប្រទេសកូរ៉េខាងត្បូង។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ