CANBERRA៖ នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមហ៊ុន Facebook Inc បានវិលត្រឡប់មករកតុចរចារវិញហើយ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះនៅសប្តាហ៍នេះបានបិទចោលមាតិការណ៍ព័ត៌មាននៅលើគេហទំព័ររបស់ខ្លួននៅក្នុងប្រទេស។

ការសំរេចចិត្តភ្លាមៗរបស់ហ្វេសប៊ុកក្នុងការបញ្ឈប់មិនអោយប្រជាជនអូស្រ្តាលី ចែករំលែកព័ត៌មាននៅលើគេហទំព័រ និងដកគេហទំព័រព័ត៌មានក្នុងស្រុកនិងបរទេស ហើយថែមទាំងបានលុបចោលនូវគណនីរបស់រដ្ឋាភិបាលរដ្ឋនិងនាយកដ្ឋានគ្រាអាសន្នជាច្រើនដែលបណ្តាលឱ្យមានការខឹងសម្បារយ៉ាងខ្លាំង។


លោក Morrison បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងស៊ីដនីថា ក្រុមហ៊ុននេះបាន “រាប់អានយើងជាថ្មីម្តងទៀត” អ្វីដែលខ្ញុំរីករាយចំពោះរឿងនេះគឺថា ហ្វេសប៊ុកបានត្រឡប់មកជួបគ្នាលើតុដើម្បីពិភាក្សាម្តងទៀត”

តួយ៉ាង ហ្វេសប៊ុក បានបង្ហាញជាសាធារណៈថា មិនមានការផ្លាស់ប្តូរនៅក្នុងការប្រឆាំងនឹងច្បាប់ដែលបានស្នើរឡើងដែលតម្រូវឱ្យមានវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមបង់ប្រាក់សម្រាប់តំណភ្ជាប់ទៅមាតិកាព័ត៌មាននោះទេ។ 

លោក Josh Frydenberg ហេរញ្ញិកអូស្ត្រាលីបាននិយាយកាលពីថ្ងៃសុក្រថា លោកបាននិយាយជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg ហើយកិច្ចពិភាក្សាបន្តត្រូវបានគេរំពឹងទុកថានឹងប្រហែលជាធ្វើឡើងនៅចុងសប្តាហ៍ តែគេមិនច្បាស់ទេថាតើការជជែកទាំងនោះបានកើតឡើងឬអត់។

គួររំលឹកថា ភាពទល់ច្រកនេះកើតឡើងនៅពេលអូស្រ្តាលីប្តេជ្ញាឆ្ពោះទៅមុខជាមួយច្បាប់ដែលអាចបង្កើតជាគំរូដល់សកលលោក ខណៈប្រទេសនានាដូចជាកាណាដា បង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើសកម្មភាពស្រដៀងគ្នានេះ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ