យោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ៖ សហភាពអ៊ឺរ៉ុបបានព្រមានថាខ្លួនកំពុងពិចារណាលើការដាក់ទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ា ខណៈដែលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍ ២ រូបទៀតពីបទភ្ជាប់ទៅនឹងរដ្ឋប្រហារយោធា។ បណ្តាប្រទេសលោកខាងលិចបានព្យាយាមដាក់សម្ពាធដល់របបយោធាដើម្បីចៀសវាងការបង្ក្រាបដោយហិង្សា បន្ទាប់ពីការតវ៉ាជាច្រើនសប្តាហ៍នៅតែបន្តកើតឡើង។

កូដកម្មទូទៅមួយដែលនាំអោយមានការបិទអាជីវកម្មនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះកើតឡើងកាលពីថ្ងៃច័ន្ទ ដោយសារតែហ្វូងមនុស្សជាច្រើនបានប្រមូលផ្តុំគ្នា បើទោះបីជាមានការព្រមានពីអាជ្ញាធរថា ការប្រឈមមុខដាក់គ្នាអាចធ្វើឱ្យមនុស្សស្លាប់ក៏ដោយ។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក Tom Andrews បាននិយាយថា មនុស្សរាប់លាននាក់បានដើរដង្ហែជាក្បួនយ៉ាងច្រើនក្រៃលែងដ៏គួរឱ្យភ្ញាក់ផ្អើល បើទោះបីជាមានការគំរាមពីរបបយោធាក៏ដោយ។ ដោយឡែក ការតវ៉ាជាច្រើនទៀតត្រូវបានគ្រោងធ្វើនៅថ្ងៃអង្គារ។


ពេញមួយយប់ រដ្ឋាភិបាលអ៊ឺរ៉ុបបានបង្ហាញការគាំទ្រចំពោះអ្នកដែលចង់ធ្វើរដ្ឋប្រហារតបតរវិញ ថ្ងៃទី ១ ខែកុម្ភៈ និងការដោះលែងមេដឹកនាំជាប់ឆ្នោត លោកស្រី អ៊ុងសាន ស៊ូជី។

រដ្ឋមន្រ្តីក្រសួងការបរទេសអាឡឺម៉ង់ Heiko Maas បាននិយាយនៅក្នុងទីក្រុងព្រុចសែល (Brussels) ថា “យើងមិនបានត្រៀមខ្លួនដោយគ្រាន់តែឈរ និងចាំមើលនោះទេ”។ លោកបន្ថែមថា ទណ្ឌកម្មអាចនឹងកើតមានប្រសិនបើការទូតបរាជ័យ។


សហគមន៍អ៊ឺរ៉ុបកំពុងពិចារណាលើទណ្ឌកម្មដែលនឹងកំណត់គោលដៅអាជីវកម្មរបស់កងទ័ព ប៉ុន្តែប្លុកនេះបានសម្រេចចេញនូវការបន្ថយការអនុគ្រោះពាណិជ្ជកម្មរបស់ខ្លួនដើម្បីចៀសវាងប៉ះពាល់ដល់កម្មករក្រីក្រ។


កាសែត Myawaddy News ដែលគ្រប់គ្រងដោយយោធាបានរាយការណ៍ថា មេបញ្ជាការយោធាលោកឧត្តមសេនីយ៍ Min Aung Hlaing បាននិយាយថា យោធាកំពុងដើរតាមផ្លូវប្រជាធិបតេយ្យហើយ ដោយសំដៅទៅលើការប្រើគ្រាប់កាំភ្លើងកៅស៊ូ ដោយថាខ្លួនចង់ប្រើកម្លាំងតិចតួចបំផុត។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ