(ភូមា)៖យោធាមីយ៉ាន់ម៉ាចាប់ផ្តើមងាកទៅរកការវាយប្រហារ ឬប្លុកអ៊ីនធឺណែត និងដីកាចាប់ខ្លួនសម្រាប់ការរិះគន់តាមប្រព័ន្ធអ៊ិនធឺណែត ស្របពេលការប្រមូលផ្តុំដ៏ធំក្លាយជាការប្រឈមមុខចំពោះការបង្ក្រាបឥតឈប់ឈររបស់កងកំលាំងសន្តិសុខ។
ក្រុមសកម្មជន(AAPP) បាននិយាយនៅថ្ងៃសៅរ៍នេះថា កងកម្លាំងសន្តិសុខបានសម្លាប់មនុស្ស ៥៥០ នាក់ ក្នុងនោះមានកុមារ ៤៦ នាក់ ចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតដែលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី ១ ខែកុម្ភៈ។ ហើយមានមនុស្សបានស្លាប់ចំនួន ២ នាក់ បន្ថែមទៀតកាលពីថ្ងៃសុក្រ។
អាជ្ញាធរបានបិទទិន្នន័យប្រព័ន្ធទូរស័ព្ទចល័តដើម្បីរារាំងការប្រឆាំង ហើយបានបញ្ជាឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណែតចាប់ពីថ្ងៃសុក្រ ត្រូវកាត់ផ្តាច់បណ្តាញអ៊ីនធឺណែត។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីល្ងាចថ្ងៃសុក្រថា អាជ្ញាធរក៏បានចេញដីកាចាប់ខ្លួនចំនួន ១៨ ទៅលើអ្នកបង្ហាញមុខជំនួញល្បីៗ ដែលរួមមានទាំងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម និងអ្នកកាសែតពីរនាក់៕NR