ក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យមីយ៉ាន់ម៉ា បានគ្រោងនឹងធ្វើបាតុកម្មនៅតាមដងផ្លូវឡើងវិញនៅថ្ងៃព្រហស្បតិ៍ មួយថ្ងៃបន្ទាប់ពីការធ្វើកូដកម្មយ៉ាងស្ងាត់ស្ងៀមទូទាំងប្រទេស ដោយអាជីវកម្មត្រូវបានបិទទ្វារ ហើយប្រជាជនស្នាក់នៅឯផ្ទះរៀងៗខ្លួន តវ៉ាប្រឆាំងនឹងការគ្រប់គ្រងរបស់យោធានៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។


បំលាស់ប្តូរយុទ្ធវិធីរបស់ក្រុមបាតុករ ដោយការធ្វើកូដកម្មស្ងាត់ៗកាលពីថ្ងៃពុធ បានធ្វើឱ្យតំបន់ពាណិជ្ជកម្មដែលមានសភាពអ៊ូអរ នៅភាគខាងត្បូងយ៉ាំងហ្គោន និងមុន្នីវ៉ានៃកណ្តាលប្រទេសមីយ៉ាន់ម៉ា ហាក់ដូចជាទីក្រុងរហោលដ្ឋានដែលគេបោះបង់ចោល។


ខណៈពេលដែលទំហំនៃការតវ៉ាតាមដងផ្លូវបានធ្លាក់ចុះនៅប៉ុន្មានថ្ងៃថ្មីៗនេះ ក្រុមសកម្មជនបានអំពាវនាវឱ្យមានបាតុកម្មដ៏ធំមួយឡើងវិញនៅថ្ងៃព្រហស្បតិ៍នេះ។

មេដឹកនាំតវ៉ាលោក Ei Thinzar Maung បាននិយាយនៅក្នុងបណ្តាញសង្គមថា “ព្យុះខ្លាំងបំផុតបានកើតឡើងបន្ទាប់ពីភាពស្ងប់ស្ងាត់” ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ