អាមេរិក ៖ ក្រុមហ៊ុន Apple Inc (AAPL.O) បានជួលលោក Ulrich Kranz អតីតនាយកប្រតិបត្តិជាន់ខ្ពស់នៅផ្នែករថយន្តអគ្គិសនីរបស់ BMW AG ដើម្បីជួយដល់គំនិតផ្តួចផ្តើមរថយន្តរបស់ខ្លួន។


តាមរយៈសារព័ត៌មាន Bloomberg បានរាយការណ៍កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា លោក Ulrich Kranz ដែលថ្មីៗនេះជាក្លាយជានាយកប្រតិបត្តិនៃក្រុមហ៊ុនទើបតែចាប់ផ្តើមថ្មីមួយ គឺក្រុមហ៊ុន Canoo Inc (GOEV.O) នឹងលោក Doug Field ដែលជាជើងចាស់របស់ក្រុមហ៊ុន Apple ដែលបានដឹកនាំការអភិវឌ្ឍទីផ្សារម៉ូដែលទី ៣ របស់ក្រុមហ៊ុន Tesla Inc (TSLA.O) ហើយពេលឥឡូវនេះកំពុងកាន់កាប់លើគម្រោងឡានរបស់ក្រុមហ៊ុន Apple ។ 


គួររលឹកថា កាលពីខែធ្នូ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន Apple កំពុងតែឈានទៅមុខជាមួយនឹងបច្ចេកវិទ្យារថយន្តបើកបរដោយខ្លួនឯង ហើយមានគោលដៅផលិតរថយន្តដឹកអ្នកដំណើរដែលអាចរួមបញ្ចូលបច្ចេកវិទ្យាថ្មបំបែកដោយខ្លួនឯង នៅឆ្នាំ ២០២៤ ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ