ក្រុមអង្គការសុខភាពពិភពលោកនៅទីក្រុងវូហាននឹងធ្វើទស្សនកិច្ចទៅមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លង (CDC) នៅថ្ងៃច័ន្ទ
វ៉ូហាន់ ប្រទេសចិន៖ យោងតាមការចុះផ្សាយដោយភ្នាក់ងារសារព័ត៍មានរ៉យទ័របានអោយដឹងថា ក្រុមដឹកនាំដោយអង្គការសុខភាពពិភពលោក ដែលស៊ើបអង្កេតប្រភពដើមនៃជំងឺកូវីត ១៩ នៅថ្ងៃច័ន្ទនេះ នឹងចុះទៅមើលមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លងនៃខេត្ត Hubei ជាតំបន់ភាគកណ្តាលប្រទេសចិន ដែលមានការផ្ទុះឡើងនៃជំងឺរាតត្បាតនេះកាលពីចុងឆ្នាំ ២០១៩ ។
ក្រុមអ្នកជំនាញឯករាជ្យបានចេញពីការធ្វើចត្តាឡីស័កអស់រយៈពេល ២ សប្តាហ៍កន្លងមកកាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុង Wuhan ដែលជារដ្ឋធានីរបស់ខេត្ត Hubei ហើយកំពុងបំពេញការងារមូលដ្ឋានចំនួន ២ សប្តាហ៍។ រហូតមកដល់ពេលនេះ ពួកគេចាប់ផ្តើមការធ្វើទស្សនកិច្ចទៅកាន់មន្ទីរពេទ្យ ទីផ្សារ និងកន្លែងពិព័រណ៍មួយ ដើម្បីរំលឹកពីការប្រយុទ្ធប្រឆាំងរបស់ វ៉ូហាន ជាមួយនឹងការផ្ទុះឡើងនោះ។
អង្គការសុខភាពពិភពលោក ដែលបានព្យាយាមគ្រប់គ្រងលើការរំពឹងទុកសម្រាប់បេសកកម្មនេះបាននិយាយថា សមាជិកក្រុមនឹងត្រូវបានកំណត់ចំពោះដំណើរទស្សនកិច្ចដែលរៀបចំឡើងដោយម្ចាស់ផ្ទះជនជាតិចិនរបស់ពួកគេ ហើយនឹងមិនមានទំនាក់ទំនងជាមួយសមាជិកសហគមន៍ឡើយដោយសារតែការរឹតត្បិតទៅលើសុខមាលភាព។
យ៉ាងណាម៉ិញ មិនទាន់មានសេចក្តីប្រកាសនៅឡើយទេអំពីដំណើរពេញលេញសម្រាប់បេសកកម្មរបស់ក្រុម ហើយអ្នកសារព័ត៌មានដែលចុះទៅមើលដំណើរត្រួតពិនិត្យយ៉ាងដិតដល់ត្រូវបានគេរក្សាគំលាតចម្ងាយអោយឆ្ងាយពីសមាជិកក្រុម។