ប៉េរូ៖ យោងទៅតាមទិន្នន័យនៃសាកលវិទ្យាល័យ Johns Hopkins កាលពីថ្ងៃច័ន្ទ បានអោយដឹងថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសប៉េរូ កើនឡើងស្ទើរតែ ៣ដង នៃចំនួនអ្នកស្លាប់ដែលបានប្រកាសជាផ្លូវការ គឺមានចំនួន ១៨០.៧៦៤ នាក់ បន្ទាប់ពីមានការត្រួតពិនិត្យឡើងវិញពីរដ្ឋាភិបាល ដែលធ្វើឱ្យប្រទេសនេះមានអត្រាមរណភាពអាក្រក់បំផុត ។
ប្រទេសប៉េរូ បានស្ថិតក្នុងចំណោមបណ្តាប្រទេសនៅអាមេរិកឡាទីន ដែលរងគ្រោះខ្លាំងបំផុតក្នុងកំឡុងពេលជំងឺកូវីដ១៩ រាតត្បាត ដោយមន្ទីរពេទ្យរបស់ខ្លួនមានផ្ទុកមនុស្សយ៉ាងច្រើនកុះករ និងមានតម្រូវការយ៉ាងខ្លាំងលើអុកស៊ីហ៊្សែន។ ក្រុមអ្នកជំនាញបានព្រមានជាយូរមកហើយថា ចំនួនអ្នកស្លាប់ពិតប្រាកដ មិនបានរាប់ត្រឹមត្រូវ ក្នុងស្ថិតិផ្លូវការនោះទេ។
ជាមួយគ្នានេះ រដ្ឋាភិបាលបាននិយាយថា ឥឡូវនេះគេបានធ្វើបច្ចុប្បន្នភាពលើចំនួនមរណភាពរួចហើយ ដែលកើនឡើងចំនួន ៦៩.៣៤២ នាក់ គិតត្រឹមថ្ងៃអាទិត្យ នេះដោយសារផ្នែកខ្លះនៃការធ្វើតេស្តដែលធ្វើឱ្យមានការលំបាកក្នុងការបញ្ជាក់ថាតើមនុស្សម្នាក់បានស្លាប់ដោយសារតែវីរុស ។
យ៉ាងណាមិញ នៅអាមេរិកឡាទីន ប្រទេសប្រេស៊ីល មានចំនួនអ្នកស្លាប់សរុបខ្ពស់បំផុត ដោយមានមនុស្សជាង ៤៥០.០០០ នាក់ បានបាត់បង់ជីវិតដោយសារជំងឺរាតត្បាត។ តែផ្ទុយមកវិញ បើគិតតាមចំនួនប្រជាជនរបស់ប្រទេសប៉េរូ មនុស្សដែលបានស្លាប់ឥឡូវនេះ មានច្រើនជាងទ្វេដងនៃប្រទេសប្រេស៊ីល។ NR