ប៉ារីស៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Olivier Veran កាលពីថ្ងៃអាទិត្យ បានជំរុញឱ្យប្រជាជនបារាំង ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមដែលអាចធ្វើទៅបាន ដោយព្រមានថា បារាំងអាចនឹងឈានទៅរករលកទី៤ នៃការរាលដាលនៃជំងឺកូវីដ១៩ នៅចុងខែនេះ ដោយសារតែវ៉ារ៉្យង់វីរុស Delta មានអត្រាឆ្លងខ្ពស់បំផុត។
លោក Olivier Veran បានសរសេរនៅលើបណ្តាញសង្គមធ្វីតធើថា "រយៈពេល ៥ ថ្ងៃ (អត្រានៃការឆ្លង) មិនបានថយចុះទេ វាកំពុងកើនឡើងជាថ្មីម្តងទៀត។ ដោយសារតែវ៉ារ្យ៉ង់វីរុស Delta ដែលឆ្លងខ្លាំងណាស់។ ជាឧទាហរណ៍ អង់គ្លេសបង្ហាញថា រលកទី ៤ អាចនឹងកើតឡើងបាន ចាប់ពីចុងខែកក្កដា" ។ "យើងត្រូវតែធ្វើឱ្យបានលឿនជាងមុន (នៅលើការចាក់វ៉ាក់សាំង) ។ ប្រទេសរបស់យើងកំពុងប្រណាំងប្រឆាំងនឹងពេលវេលា" ។ NR