ហ្វីលីពីន៖ ស្នងការប៉ូលីសបាននិយាយនៅថ្ងៃសុក្រនេះថា ប៉ូលីសរាប់រយនាក់នៅក្នុងប្រទេសហ្វីលីពីននឹងចាប់ផ្តើមបំពាក់កាមេរ៉ាលើខ្លួនក្នុងពេលប្រតិបត្ដិការដោយយកចិត្តទុកដាក់ លើការទាមទាររបស់ក្រុមសិទ្ធិមនុស្សដើម្បីទទួលខុសត្រូវ បន្ទាប់ពីមានការសម្លាប់មនុស្សរាប់ពាន់នាក់ និងរងការចោទប្រកាន់ពីបទបិទបាំង។

ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការខឹងសម្បារជាសាធារណៈចំពោះការបាញ់សម្លាប់ដ៏សាហាវកាលពីថ្ងៃច័ន្ទ លើស្ត្រីម្នាក់ដោយប៉ូលីសក្រៅកាតព្វកិច្ច (ក្រៅឯកសណ្ឋាន)ដែលនាំឱ្យមានការថ្កោលទោសពីក្រុមសកម្មជនដែលនិយាយថា វាភាពសាហាវឃោរឃៅរបស់ប៉ូលីសដែលបានក្លាយជារចនាប្រព័ន្ធ ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី លោក Rodrigo Duterte និងសង្គ្រាមបង្ហូរឈាមរបស់លោកលើរឿងគ្រឿងញៀន។

តួយ៉ាង ការបាញ់សម្លាប់ លោកស្រី Lilibeth Valdez អាយុ ៥២ ឆ្នាំ ត្រូវបានថតនៅក្នុងទូរស័ព្ទដៃ ហើយត្រូវបានចែកចាយលើបណ្តាញសង្គម។ 

ប៉ូលីស ឈ្មោះ Hensie Zinampan ត្រូវបានគេឃើញនៅក្នុងវីដេអូ ដោយទាញសក់របស់ជនរងគ្រោះ មុនពេលប៉ូលីសនោះបាញ់គាត់ចំកញ្ចឹងក។ ការចោទប្រកាន់ផ្នែករដ្ឋបាល និងបណ្តឹងព្រហ្មទណ្ឌត្រូវបានប្តឹងប្រឆាំងនឹងប៉ូលីសរូបនោះ។ គណៈកម្មការសិទ្ធិមនុស្សបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតការសម្លាប់នេះ។

ប៉ូលីសហ្វីលីពីន ត្រូវបានចោទប្រកាន់ពីបទសម្លាប់ជនសង្ស័យ បន្ទាប់មកបង្កើតឈុតឆាកឧក្រិដ្ឋកម្ម និងប្រឌិតរបាយការណ៍ ដែលបង្ហាញដោយអ្វីដែលសកម្មជននិយាយថា ជាវប្បធម៌និទណ្ឌភាពក្រោមការដឹកនាំរបស់លោក Rodrigo Duterte ។ ដោយឡែក ក្រុមប៉ូលីស និងរដ្ឋាភិបាលបានធ្វើការបដិសេធ។

មេប៉ូលីស លោក Guillermo Eleazar បាននិយាយថា ដើម្បីប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានរបស់ប៉ូលីស និងលុបបំបាត់ការសង្ស័យអំពីភាពស្របច្បាប់នៃប្រតិបត្តិការ មន្រ្តីជាង ៦០០ នាក់នឹងកំពុងប្រើកាមេរ៉ាបំពាក់លើរាងកាយនៅថ្ងៃសុក្រ។

គួររលឹកថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Guillermo Eleazar បាននិយាយថា ម៉ាស៊ីនថតទាំងនេះ គឺជាការធានាកិត្តិយសដល់ប៉ូលីសដែលការលះបង់ដ៏ខ្ពស់បំផុតនៅក្នុងជួរកាតព្វកិច្ច ត្រូវបានធ្វើឱ្យខូចខាតដោយការអះអាងនៃការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការបំភាន់ភស្តុតាង និងការចោទប្រកាន់អយុត្តិធម៌ផ្សេងទៀត។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ