ប្រទេសកូរ៉េខាងត្បួងរាយការណ៍ ករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ១,៦០០ ករណី ដែលកំពុងផ្ទុះនៅលើនាវាយោធា
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ករណីថ្មីចំនួន ១,៦០០ ករណី កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការធ្លាក់ចុះបន្តិចពីចំនួនកំណត់ត្រាកាលពីថ្ងៃមុន ខណៈដែលប្រទេសនេះប្រយុទ្ធទប់ទល់នឹងការផ្ទុះឡើងនៅលើនាវាប្រឆាំងនឹងចោរកម្មតាមសមុទ្រ ដែលកំពុងប្រតិបត្តិការនៅឯបរទេស។
ប្រទេសនេះបានរឹតបន្តឹងច្បាប់នៃគម្លៀតចម្ងាយសង្គមនៅទូទាំងប្រទេសកាលពីថ្ងៃពុធ នៅពេលដែលប្រទេសនេះបានរាយការណ៍អំពីចំនួននៃការឆ្លងជំងឺ ១,៦១៥ ករណី និងដើម្បីដោះស្រាយការផ្ទុះឡើងនៃវ៉ារ្យ៉ង់វីរុស Delta ដែលមិនធ្លាប់មាន និងបានធ្វើអោយថយចុះនៃការចាក់វ៉ាក់សាំង។
មិនទាន់មានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងមន្ទីរពេទ្យ ឬមរណភាព ដោយអត្រាមរណភាព ១.១៨% និងករណីធ្ងន់ធ្ងរនៅ ១៦៧ គិតត្រឹមថ្ងៃពុធ គឺទាបជាងកំរិតដែលបានឃើញក្នុងពេលកំពូលខ្ពស់នៅចុងខែធ្នូ។
ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ដោយដកស្រង់សំដីនាយសេនាធិការចំរុះបានអោយដឹងថា នៅពេលជាមួយគ្នានេះដែរ អាជ្ញាធរបានច្របាច់បញ្ចូលគ្នានូវការផ្ទុះឡើងនៅក្នុងអង្គភាពយោធាកូរ៉េខាងត្បូងមួយ លើការល្បាតប្រឆាំងនឹងចោរកម្មតាមសមុទ្រក្នុងឈូងសមុទ្រ Aden និងនៅក្បែរនោះ។
ក្រុមទាហាន និងនាវិក ដែលបានមានរោគសញ្ញា ត្រូវបានដាក់ដាច់ឆ្ងាយពីគេ ខណៈពេលដែលអង្គភាពនេះនឹងធ្វើតេស្តទាហានដែលមិនបានចាក់វ៉ាក់សាំង ៣០០ នាក់ នៅលើនាវានោះ។
គួររំលឹកថា រហូតមកដល់ពេលនេះ ប្រទេសកូរ៉េខាងត្បូងបានកត់ត្រានូវករណីជំងឺកូវីដ១៩ ចំនួន ១៧៣,៥១១ ករណី និងមានអ្នកស្លាប់ចំនួន ២,០៥០ នាក់។ មានតែ ៣០.៨% នៃប្រជាជន ៥២ លាននាក់ របស់ខ្លួន ដែលបានទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដូស និង ១២% បានចាក់វ៉ាក់សាំងពេញលេញ។ NR