អ្នកវិទ្យាសាស្ត្រមកពីក្រុមហ៊ុនឱសថអាមេរិកបាននិយាយថា វ៉ាក់សាំងកូវីតរបស់ Moderna ហាក់ដូចជាមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគឆ្លងរាតត្បាតថ្មី ដែលភាគច្រើនត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេសនិងអាហ្វ្រិកខាងត្បូង។

ការធ្វើតេស្តិ៍នៅមន្ទីរពិសោធន៍ដំបូងបង្ហាញថា ប្រព័ន្ធការពារដែលបង្កឡើងដោយវ៉ាក់សាំងអាចស្គាល់និងប្រឆាំងនឹងវ៉ារ្យ៉ង់ថ្មី។ តម្រូវការលើការសិក្សាបន្ថែមទៀតនៅតែមានដើម្បីបញ្ជាក់ថា នេះជាការពិតសម្រាប់មនុស្សដែលបានចាក់វ៉ាក់សាំង។

ជំងឺនេះបានឆ្លងកាត់បំលាស់ប្តូរដែលមានន័យថា ពួកវាអាចឆ្លងចូលកោសិកាមនុស្សបានយ៉ាងងាយស្រួលជាងទំរង់ដើមនៃជំងឺកូវីតដែលបានចាប់ផ្តើមរាតត្បាត។ ក្រុមអ្នកជំនាញគិតថា វីរុសបំលែងនៅចក្រភពអង់គ្លេស ដែលបានលេចចេញជារូបរាងនៅខែកញ្ញា អាចចម្លងរហូតដល់ទៅ ៧០ ភាគរយ។

វ៉ាក់សាំងបច្ចុប្បន្នត្រូវបានគេបង្កើតឡើងនៅមុនពេលលេចចេញវ៉ារ្យ៉ង់ថ្មីនេះ ប៉ុន្តែអ្នកវិទ្យាសាស្ត្រជឿជាក់ថាពួកគេនៅតែអាចធ្វើការប្រឆាំងនឹងនឹងវ៉ារ្យ៉ង់ថ្មី បើទោះបីជាវាមិនទាន់ប្រាកដក៏ដោយ។ មានលទ្ធផលដំបូងមួយចំនួនរួចហើយដែលបង្ហាញថាវ៉ាក់សាំង Pfizer ការពារប្រឆាំងនឹងវ៉ារ្យ៉ង់ថ្មីនៃចក្រភពអង់គ្លេស ។

ចំពោះការសិក្សារបស់ Moderna អ្នកស្រាវជ្រាវបានមើលគំរូឈាមដែលយកពីមនុស្ស ៨ នាក់ដែលបានទទួលវ៉ាក់សាំង Moderna ចំនួន ២ ដូស (ដង)។ ការរកឃើញនេះមិនទាន់ត្រូវបានពិនិត្យឡើងវិញទេ ប៉ុន្តែហាក់ដូចជាបង្ហាញពីភាពស៊ាំបានពីវ៉ាក់សាំងស្គាល់វ៉ារ្យង់ថ្មី។

ប្រព័ន្ធការពារដែលបង្កើតដោយភាពស៊ាំរបស់រាងកាយ រារាំងវីរុសពីការចូលក្នុងកោសិកា។ គំរូឈាមដែលត្រូវបានដាក់អោយប៉ះនឹងវ៉ារ្យ៉ង់ថ្មីហាក់ដូចជាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលបានប្រព័ន្ធការពារនេះ ទោះបីជាវាមិនខ្លាំងសម្រាប់វ៉ារ្យ៉ង់អាហ្វ្រិកខាងត្បូងក៏ដូចជាចក្រភពអង់គ្លេសក៏ដោយ។

Moderna និយាយថានេះអាចមានន័យថាការការពារប្រឆាំងនឹងវ៉ារ្យ៉ង់អាហ្វ្រិកខាងត្បូងអាចនឹងបាត់ទៅវិញយ៉ាងឆាប់រហ័ស។

គួរបញ្ជាក់ថា បច្ចុប្បន្ន Moderna កំពុងធ្វើតេស្ត៍ថាតើការចាក់វ៉ាក់សាំងលើកទី ៣ ដើម្បីបន្ថែមប្រសិទ្ធភាព អាចមានប្រយោជន៏ដែរឬអត់។ ដូចអ្នកវិទ្យាសាស្ត្រដទៃទៀតដែរ ក្រុមហ៊ុនក៏កំពុងតែធ្វើការអង្កេតផងដែរថាតើការរៀបចំបង្កើតវ៉ាក់សាំងឡើងវិញដើម្បីប្រឆាំងនឹងវ៉ារ្យង់ថ្មីនឹងមានអត្ថប្រយោជន៍ឬអត់។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ