Toronto៖ ក្រុមអ្នកជំនាញបានផ្តល់យោបល់ដល់ខេត្ត Ontario ឱ្យដឹងថា ករណីថ្មីនៃជំងឺកូវីដ១៩ នៅក្នុងខេត្ត ដែលមានប្រជាជនច្រើនបំផុតនៅប្រទេសកាណាដា អាចកើនឡើងច្រើនជាង ៦ ដង ដែលអាចឈានដល់ ៣០.០០០ នាក់ក្នុងមួយថ្ងៃនៅដើមខែមិថុនា ប្រសិនបើវិធានការសុខភាពសាធារណៈបន្តចុះខ្សោយ ហើយអត្រាចាក់វ៉ាក់សាំងនៅតែដដែល។ទោះបីជាវិធានការដើម្បីគ្រប់គ្រងស្ថានភាពវីរុសមានកម្រិតសមល្មមក៏ដោយ ក៏ចំនួនអ្នកជំងឺក្នុងបន្ទប់ជំងឺធ្ងន់ (ICU) នៅខេត្ត Ontario អាចនឹងឈានដល់ ២.០០០ នាក់ក្នុងខែឧសភា ដែលកើនឡើងពី ៦៩៥ កាលពីថ្ងៃសុក្រ។

មហាវិទ្យាល័យគ្រូពេទ្យ និងវះកាត់នៃខេត្ត Ontario បានប្រាប់ក្រុមគ្រូពេទ្យកាលពីសប្តាហ៍មុនថា ពួកគេប្រហែលជាត្រូវសម្រេចចិត្ត ថាតើនរណាអាច និងមិនអាចទទួលបានការព្យាបាល។គួររំលឹកថា ប្រជាជននៅក្នុងប្រទេសកាណាដាដែលបានឆ្លងវីរុស កូវីដ១៩ មានចំនួនជាង ១.០០០.០០០ ករណី ចាប់តាំងពីមានជំងឺរាតត្បាតកើតឡើង៕NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ