SAO PAULO៖ ប្រទេសប្រេស៊ីលកាលពីថ្ងៃអាទិត្យបានកត់ត្រាថាមានចំនួនអ្នកស្លាប់រហូត ១.៨០៣ នាក់ក្នុងមួយថ្ងៃ ដោយសារជំងឺកូវីដ១៩ ខណៈការស្រាវជ្រាវដ៏ធំមួយបានរកឃើញថា វ៉ាក់សាំងចិន មានប្រសិទ្ធភាព ៥០.៧% ប្រឆាំងនឹងការឆ្លងថ្មី (វ៉ារ្យង់) ដែលត្រូវបានគេស្គាល់ថា P1 ។

ក្រសួងសុខាភិបាលបាននិយាយនៅថ្ងៃអាទិត្យថា ប្រទេសប្រេស៊ីល ដែលរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះបានរកឃើញករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន ៣៧.០០០ ករណី។ ជាមួយនឹងការស្លាប់ជាង ៣៥៣.០០០ នាក់ ហើយប្រទេសដែលធំជាងគេដូចជា អាមេរិកឡាទីន មានចំនួនអ្នកស្លាប់ ខ្ពស់បំផុតទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។


ការផ្ទុះឡើងនាពេលថ្មីៗនេះ បានឈានដល់ដំណាក់កាលធ្ងន់ធ្ងរបំផុត ដោយសារតែកង្វះនៃការរឹតត្បិតរបស់ថ្នាក់ដឹកនាំក្នុងតំបន់ រួមនឹងការចាក់វ៉ាក់សាំងដែលមានភាពច្របូកច្របល់ ។

វិទ្យាស្ថានជីវៈវេជ្ជសាស្ត្រ Butantan របស់ Sao Paulo ដែលបានធ្វើតេស្ត និងកំពុងផលិតវ៉ាក់សាំង CoronaVac ដែលបង្កើតដោយក្រុមហ៊ុន Sinovac Biotech Ltd របស់ប្រទេសចិន បាននិយាយកាលពីថ្ងៃអាទិត្យថា ការសិក្សាមួយបានរកឃើញថា ការចាក់វ៉ាក់សាំងនេះមានអត្រាប្រសិទ្ធភាព ៥០.៧% ប្រឆាំងនឹងវីរុស ។


គួររំលឹកថា ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ដែលជាអ្នករារាំង និងសង្ស័យលើវ៉ាក់សាំងចិន ពីដំបូងលោកនឹងមិនទិញវ៉ាក់សាំង Sinovac ទេ ប៉ុន្តែក្រោយមកបានក្រឡាស់សម្តីវិញ។ ចាប់តាំងពីពេលនោះមក ការចាក់ថ្នាំបង្ការរបស់ប្រទេសចិន បានក្លាយជាថ្នាំដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបំផុតនៅក្នុងប្រទេស។


វិទ្យាស្ថានជីវៈវេជ្ជសាស្ត្រ Butantan ទៀតសោដបាននិយាយថា ប្រសិនបើដូសទីពីរត្រូវបានពន្យារពេលជាងពីរសប្តាហ៍ នោះប្រសិទ្ធភាពនឹងកើនឡើងដល់ ៦២.៣% ។ វ៉ាក់សាំងនេះមានប្រសិទ្ធភាពចន្លោះពី ៨៣.៧% ទៅ ១០០% ក្នុងការការពារអ្នកឆ្លងពីការត្រូវការជំនួយផ្នែកវេជ្ជសាស្ត្រ៕NR

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ