(អូស្រ្តាលី)៖ រដ្ឋអូស្រ្តាលីខាងលិច បានរាយការណ៍ថា មិនមានករណីថ្មីនៃជំងឺកូវីដ១៩ ក្នុងស្រុកសម្រាប់ ២ថ្ងៃជាប់ៗគ្នា កាលពីថ្ងៃច័ន្ទ និងបានកាត់បន្ថយ ការបិទខ្ទប់ ក្នុងរយៈពេល ២ សប្តាហ៍ បន្ទាប់ពីមានករណីឆ្លងកូរូណាវីរុសថ្មីចំនួន ៣ ករណី ត្រូវបានរកឃើញកាលពីចុងសប្តាហ៍។

ដោយសារមានករណីថ្មី បានបង្ខំឱ្យមន្រ្តីហាមឃាត់ហ្វូងមនុស្សនៅឯការប្រកួតបាល់ទាត់ក្នុងស្រុកមួយ កាលពីថ្ងៃអាទិត្យ និងបិទក្លឹបរាត្រី រហូតដល់ចុងសប្តាហ៍នេះនៅរដ្ឋធានី Perth ដែលបានកើតឡើងប៉ុន្មានថ្ងៃមុន ។


ជាងនេះទៅទៀត កាលពីថ្ងៃសៅរ៍ អាជ្ញាធររដ្ឋបានបោះទង់សម្គាល់នៃការបិទខ្ទប់ដ៏តឹងរឹងមួយ នៅទីក្រុង Perth ដែលជាទីក្រុងធំបំផុតទី៤ របស់អូស្រ្តាលី បន្ទាប់ពីសន្តិសុខម្នាក់និងអ្នកមើលថែផ្ទះសំបែងពីរនាក់របស់គាត់ នៅសណ្ឋាគារ ត្រូវបានគេធ្វើតេស្តកូវីដ១៩ វិជ្ជមាន។

ទោះបីជាគ្មានការបញ្ជាអោយស្នាក់នៅតែផ្ទះ ក៏មនុស្សត្រូវបានស្នើសុំឱ្យពាក់ម៉ាសនៅពេលពួកគេដើរចេញក្រៅផ្ទះរបស់ពួកគេ។


គួររលឹកថា ការបិទខ្ទប់ ការបិទព្រំដែន និងប្រព័ន្ធតាមដានរហ័ស បានជួយប្រទេសអូស្រ្តាលីក្នុងការរក្សាតួលេខជំងឺកូវីដ១៩ របស់ខ្លួនឱ្យនៅទាប ដោយមានតែជាង ២៩.៨០០ ករណី និង ៩១០ នាក់បានស្លាប់ ប៉ុណ្ណោះ៕NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ