មីយ៉ាន់ម៉ា៖ យោធាមីយ៉ាន់ម៉ាកំពុងទារប្រាក់ចំនួន ៨៥ ដុល្លារពីក្រុមគ្រួសារដើម្បីយកសាកសពរបស់សាច់ញាតិដែលត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខនៅក្នុងការបង្ក្រាបដ៏បង្ហូរឈាមមួយកាលពីថ្ងៃសុក្រ ។
សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បាននិយាយថា មនុស្សយ៉ាងតិច ៨២ នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រ នៅបាហ្គោ ចម្ងាយ ៩០ គីឡូម៉ែត្រពីភាគឥសាននៃទីក្រុងយ៉ាំងហ្គោន បន្ទាប់ពីទីក្រុងត្រូវបានវាយឆ្មក់ដោយកម្លាំងសន្តិសុខរបស់យោធា។
បើយោងតាមការបង្ហោះហ្វេសប៊ុកពីសហភាពនិស្សិតនៃសាកលវិទ្យាល័យបាហ្គោបានសរសេរថា ឥឡូវនេះ យោធាកំពុងទារប្រាក់ចំនួន ៨៥ ដុល្លារ ពីក្រុមគ្រួសារជនរងគ្រោះ ជាថ្នូរ ដើម្បីទទួលបានសាកសពរបស់សាច់ញាតិយកទៅធ្វើបុណ្យ។ បើយោងតាមកាសែត Global New Light of Myanmar ចុះផ្សាយថា
“កម្លាំងសន្តិសុខត្រូវបានវាយប្រហារដោយក្រុមកុបកម្ម ខណៈពេលដែលរើរបាំងផ្លូវដែលទុកពង្រឹងទប់ទល់ដោយក្រុមកុបករនៅតាមដងផ្លូវ ក្នុងក្រុងបាហ្គោ ”។ “ក្រុមកុបករបានប្រើកាំភ្លើងធ្វើដោយដៃ ដបភ្លើង ព្រួញ ខែល របាំងដែលធ្វើដោយដៃ និងគ្រាប់បែកដៃ ដើម្បីវាយប្រហារកងសន្តិសុខ” ៕NR