បរទេស៖ យោងតាមនាយកដ្ឋានសុខភាពនិងសេវាកម្ម បាននិយាយថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងមន្ទីរពេទ្យអាមេរិក មានជាង ១០០.០០០ នាក់ នៅថ្ងៃព្រហស្បតិ៍ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៨ ខែនេះ ខណៈការផ្ទុះឡើងនៃជំងឺកូវីដ ១៩ កើតឡើងជាថ្មីម្តងទៀត ដោយសារការរីករាលដាលយ៉ាងខ្លាំងនៃផលប៉ះពាល់ដែលបណ្តាលមកពី Delta ។
អ្នកជំងឺកូវីដ ១៩ ដែលចូលមន្ទីរពេទ្យនៅអាមេរិក បានកើនឡើងទ្វេដង ក្នុងរយៈពេលមួយខែចុងក្រោយនេះ។ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ មនុស្សជាង ៥០០ នាក់ ដែលមានជំងឺកូវីដត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរៀងរាល់ម៉ោងជាមធ្យម នេះបើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ។
សហរដ្ឋអាមេរិកបានឈានដល់កម្រិតកំពូល ដោយការចូលមន្ទីរពេទ្យនៅថ្ងៃទី ៦ ខែមករា នៅពេលដែលមានអ្នកជំងឺឆ្លងវីរុសកូរូណាចំនួន ១៣២.០៥១ នាក់ នៅមន្ទីរពេទ្យ។
ដោយសារតែយុទ្ធនាការចាក់វ៉ាក់សាំងបានពង្រីកយ៉ាងឆាប់រហ័សនៅដើមឆ្នាំ ២០២១ ការចូលមន្ទីរពេទ្យបានធ្លាក់ចុះ ហើយធ្លាក់ដល់កំរិតទាប ២០២១ គឺ ១៣.៨៤៣ នៅថ្ងៃទី ២៨ ខែមិថុនា។ ប៉ុន្តែ ទោះយ៉ាងណាក៏ដោយ ជំងឺកូវីដ ១៩ បានកើនឡើងភ្លាមៗនៅក្នុងខែកក្កដា ដោយសារតែឥទ្ធិពលនៃវ៉ារ្យ៉ង់វីរុស Delta បានក្លាយជាសំពាធម្តងទៀត។ ជាក់ស្តែង អាមេរិកភាគខាងត្បូងគឺជាចំណុចកណ្តាលនៃការផ្ទុះឡើងចុងក្រោយនេះ។
វីរុស Delta ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សក្នុងចំណោមប្រជាជនអាមេរិកភាគច្រើនដែលមិនបានចាក់វ៉ាក់សាំង ហើយក៏មានកំណត់ត្រាថ្មីនៃចំនួនកុមារកើនឡើង ដែលចូលមន្ទីរពេទ្យផងដែរ។
គួររំលឹកថា សហរដ្ឋអាមេរិកបានផ្តល់វ៉ាក់សាំងយ៉ាងហោចណាស់ចំនួនមួយដូស ប្រហែល ៦១% នៃប្រជាជនរបស់ខ្លួន ។ NR