ISTANBUL៖ អាជ្ញាធរបានអោយដឹងកាលពីថ្ងៃច័ន្ទថា ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់ភ្លាមៗដែលបានហូរកាត់ទីក្រុងជាច្រើននៅក្នុងខេត្តសមុទ្រខ្មៅតួកគី (Turkish Black Sea) កាលពីសប្តាហ៍មុន បានកើនឡើងដល់ ៧៧ នាក់ ហើយបុគ្គលិកសង្គ្រោះបន្ទាន់កំពុងបន្តស្វែងរកមនុស្ស ៤៧ នាក់ ដែលកំពុងបាត់ខ្លួន។

ទឹកជំនន់កាលពីសប្តាហ៍មុន បាននាំមកនូវភាពច្របូកច្របល់នៅពេលដែលទឹកភ្លៀងបានបោកបក់រថយន្តរាប់សិបគ្រឿង និងកំទេចកំទីជាច្រើននៅតាមដងផ្លូវ បំផ្លាញអគារនិងស្ពាន បិទផ្លូវ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធជាដើម។


មនុស្ស ៦២ នាក់ បានស្លាប់ដោយសារទឹកជំនន់នៅខេត្ត Kastamonu នេះបើយោងតាមនាយកគ្រប់គ្រងគ្រោះមហន្តរាយ (AFAD)  ហើយមនុស្ស ១៤ នាក់ផ្សេងទៀត បានស្លាប់នៅ Sinop និងម្នាក់នៅ Bartin ។

គួររំលឹកថា មនុស្សជាង ២.០០០ នាក់ ត្រូវបានជម្លៀសចេញពីតំបន់ដែលរងផលប៉ះពាល់ដោយមានជំនួយពីឧទ្ធម្ភាគចក្រនិងទូក ដោយបន្ថែមថា បុគ្គលិកជាង ៨.៥០០ នាក់ បានចូលរួមក្នុងកិច្ចប្រឹងប្រែងឆ្លើយតបគ្រាអាសន្ននេះ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ